ប្រភពព័ត៌មាន Metro ដែលចុះនៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថាសម្រាប់ទោសជាបណ្តោះអាសន្នដែលបានអនុម័តសម្រាប់ម្ចាស់សត្វឆ្កែដែលសម្លាប់មនុស្សគឹអាចដាក់ទោសជាប់ឃុំ ២ ឆ្នាំនៅក្នុងប្រទេសអង់គ្លេសចាប់តាំងពីឆ្នាំ 2005 មកសត្វសុនខដែលបានសម្លាប់មនុស្សដល់ទៅ 16 នាក់ហើយរួមទាំងក្មេងស្រីម្នាក់ដែលមានអាយុ 14 ឆ្នាំ Jade Anderson កាលពីខែមិនាឆ្នាំនេះនៅពេលដែលនាងបានទៅលេងផ្ទះមិត្តភ័ក្តរបស់នាងក្នុងទីក្រុង Wigan។
លោករដ្ឋមន្ត្រីនៃការគាំពារឧក្រិដ្ឋកម្ម Jeremy Browne បាននិយាយថាម្ចាស់ឆ្កែដែលមិនប្រយ័ត្នធ្វើឲ្យមានមនុស្សរបួសរឺស្លាប់ដោយសារសត្វឆ្កែរបស់ខ្លួននោះក៏ត្រូវមានការជាប់ពាក់ព័ន្ធលើបទឧក្រិដ្ឋនេះដែរ។
ក្រុមប្រឹក្សាច្បាប់ដែលកំពុងធ្វើការចងក្រងច្បាប់ដាក់ទោសសម្រាប់បញ្ហានេះនឹងធ្វើការប្រកាសជាសាធារណៈថាម្ចាស់ឆ្កែជាអ្នកទីមួយដែលនឹងត្រូវទទួលទោសជាប់គុកមួយជីវិតសម្រាប់គ្រោះថ្នាក់ដែលបណ្តាលមកពីសត្វចិញ្ចឹមរបស់ខ្លួនហើយច្បាប់នេះនឹងបិទការពិភាក្សានៅចុងខែកញ្ញានេះហើយដែលវានឹងប្រកាសចូលច្បាប់ជាធរមាននៅឆ្នាំក្រោយ។ជារៀងរាល់ឆ្នាំការវាយប្រហារដោយសត្វឆ្កែមានទៅដល់ 210,000 ករណីហើយ 6000 ករណីត្រូវបានចូលសម្រាកនៅមន្ទីរពេទ្យ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Dog2_zpse151858c.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Dog1_zps83e9a89e.jpg
មតិយោបល់