កងពិសិដ្ឋ តារាចម្រៀងសក់វែងៗ កន្លងមកនេះបានពញ្ញាក់អារម្មណ៍ប្រិយរបស់ខ្លួនតាមរយៈអាលប៊ុម កុលាបថ្មី ស្ថិតនៅ Solid Stone ដែលកាលនោះ កងពិសិដ្ឋបានបង្ហាញអាលប៊ុមនេះ នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។
ថ្មីៗនេះស្រាប់អាលប៊ុម កុលាបថ្មី របស់ កង ពិសិដ្ឋ បានចេញលក់លើទីផ្សារ តែលក់នៅលើអនឡាញទៅវិញ ដែលស្ថិតនៅលើទំព័រ itunes.apple.com ។ ទន្ទឹមគ្នានេះដែរ យើងអាចនិយាយបានថា នេះ ជាលើកទី ១ ហើយដែលអាលប៊ុម កុលាបខ្មៅ កង ពិសិដ្ឋ លក់នៅលើអនឡាញ ហើយក៏អាចជាតារាចម្រៀងដំបូងនៅកម្ពុជា ដែលចេញបទថ្មី លក់លើអនឡាញយ៉ាងនេះ។
ក្នុងអាលប៊ុមកុលាបខ្មៅ នេះដែរមានបទ ក្តៅចិត្ត កុលាបខ្មៅ ផ្លូវសាងបុណ្យ និងមានបទចម្រៀងជាច្រើនទៀត សរុបទៅ គឺ ១០ បទ។សម្រាប់ការលក់នៅលើទីផ្សារកម្ពុជាវិញ ដែលលក់ជាលក្ខណៈ ស៊ីឌី ឬវីស៊ីឌី នោះ យើងមិនទាន់ដឹងនៅឡើយថា អាលប៊ុមនេះចេញលក់ ឬមួយក៏យ៉ាងណានោះទេ ។ តែទោះជាយ៉ាងនេះក្តី យ៉ាងក៏ចង់ដឹងថា អាលប៊ុម លក់នៅលើអនឡាញនេះ វាមានភាពអស្ចារ្យប៉ុណ្ណា និងទទួលការគាំទ្រយ៉ាងដូចម្តេចដែរពីលោកខាងលិច និងការទាញយកដោយគិតតម្លៃ នៅក្នុងប្រទេសកម្ពុជាផងដែរនោះ ៕
ទស្សនាវីដេអូកាលេងហ្គិតាក្នុងអាលប៊ុមកុលាបខ្មៅ បទ ក្តៅចិត្ត ៖
មតិយោបល់