ព័ត៌មានជាតិ

បិសាច​ក្រហម​សំឡឹងមើល​កីឡាករ Luis Muriel ជួស​តំណែង Wayne Rooney

​ក្លិប​បិសាច​ក្រហម Manchester United កំពុង​សំឡឹងមើល​កីឡាករ Luis Muriel របស់​ក្លិប Udinese ដើម្បី​យក​ជំនួស​តំណែង​កីឡាករ Wayne Rooney ។​
​អ្នក​គ្រប់គ្រង​របស់​បិសាច​ក្រហម David Moyes បាន​ធ្វើ​ការសរសើរ​ចំពោះ Muriel ជា​យូរណាស់​មកហើយ និង​គាត់​បាន​ត្រៀម​ខ្លួន​រួចរាល់​អស់ហើយ ក្នុង​ការសាកសួ​រទិញ​កីឡាករ​រូបនេះ ប្រសិនបើ​គាត់​បរាជ័យ ចំពោះ​កីឡាករ​ខ្លួន​ដែល​ចង់​ចាកចេញ​នេះ​។​

​លោក David Moyes បាន​ទាត់ចោល​សំណើរ ពីរ​លើក​ដែល​ខាង​តោ​ខៀវ​បានធ្វើ សម្រាប់​កីឡាករ Rooney តែ​ទោះជា​យ៉ាង​កីឡាករ​រូបនេះ បាន​ទទូចថា មិន​ចង់​នៅ Old Traford បន្ត​ទៀត​នោះ​ទេ​។​
​នេះ​ជា​ស្ថានភាព​មួយ​ដែល​កំពុង​តេស្ត​សមត្ថភាព​លោក David Moyes ប៉ុន្តែ​ពេល​វេលា​នេះ​កំពុង​ស្ថិតនៅ​ភាព​ប្រថុចញ៉ុច ដោយ​ទីបំផុត​មិន​អាច​រក្សា​កីឡាករ Rooney បាន​នោះ​។​
​កីឡាករ Mouriel សញ្ជា​តិកូ​ឡ៊ុំ​ប៊ី គឺ​កំពុងតែ​ស្ថិត​ក្នុង​បញ្ជី​ក្លិប​កំពូល​តារាង​បិសាច​ក្រហម ហើ​សិន​ជា​អាច​នឹង​មកកាន់ Old Traford ក្នុង​ពេល​ឆាប់ៗ​។​កីឡាករ វ័យ ២២ ឆ្នាំ Muriel ជា​កីឡាករ​ជើង​ខ្លាំង​មួយរូប ដែល​អាច​លេង​ទាំង​ប្រយុទ្ធ ឬក៏​ប្រយុទ្ធ​ស្លាប គួរ​ណាស់​អាច​តម្លៃ ១៨ លាន​ផោន​។​

​សម្រាប់​បង្ហាញ​ទម្រ​ង​លេងឲ្យ​ក្លិប Udinese គាត់​រក​គ្រាប់​បាល់​បាន ១១ គ្រាប់ ហើយក៏​ជា​ទី​ក្រសែភ្នែក​របស់​ក្លិប បិសាច​ក្រហម ហង្ស​ក្រហម និង Bacelona ក្នុងអំឡុងពេល Europa League ដែល Udinese ប្រកួត​ជ​មួយ​នឹង Siroki Brijeg កាលពី​សប្តាហ៍​កន្លងទៅ ដោយ​ស្វែងរក​គ្រាប់​បាល់ ២ គ្រាប់​ជាប់​គ្នា​។​Muriel ក៏​អាច​នឹង​បំពេញ​ចន្លោះប្រហោង ដូចនឹង​កីឡាករ Robin van Persie, Javier Hernandez និង Danny Welbeck ៕
https://i1272.photobucket.com/albums/y389/domneng/Decore/DavidMoyes_zpsb1111d27.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Luis_zpsd6a983e8.jpg

មតិយោបល់