វ៉ាស៊ិនតោន ( 07/08/13 ) : លោកបារ៉ាក់អូបាម៉ាបានទាត់ចោលនូវការណាត់ជួបពិភាក្សាទ្វេរភាគីជាមួយនឹងមេដឹកនាំរុស្ស៊ីលោកពូទីននាខែដើមខែក្រោយនេះដែលបណ្តាលមកពីការមើលឃើញពីភាពមិនសូវមានភាពចុះសម្រុងគ្នាក្នុងរយៈពេលចុងក្រោយនេះជាពិសេសលើករណី Snowden ផង។
សេតវិមានអាមេរិកបាននិយាយកាលពីថ្ងៃពុធនេះថាបន្ទាប់ពីមានការត្រួតពិនិត្យឡើងវិញតាំងពីដើមខែកក្កដាមកពួកយើងបានមើលឃើញពីភាពដំណើរការមិនគ្រប់គ្រាន់រវាងមិត្តភាពរបស់ប្រទេសទាំងពីរអាមេរិករុស្ស៊ីក្នុងការធ្វើជំនួបលើកនេះបានជោគជ័យនោះទេ។
គួរបញ្ជាក់ផងដែរថាករណីលោក Snowden ដែលទើបនឹងទទួលបានសិទ្ធិជ្រកកោនរយៈពេលមួយឆ្នាំនៅក្នុងប្រទេសរុស្ស៊ីបានធ្វើឲ្យអាមេរិកមានការអាក់អន់ចិត្តយ៉ាងខ្លាំងហើយបញ្ហានេះអាចជារឿងនៅពីក្រោយការសម្រេចចិត្តលុបចោលនូវកិច្ចប្រជុំទ្វេរភាគីលើកនេះ៕
មតិយោបល់