ព័ត៌មានជាតិ

បុរសម្នាក់ ធ្លាក់ជាប់ក្នុងគំលាតថ្ម អត់បាយអត់ទឹក រយៈពេល ៤ថ្ងៃហើយ នៅស្រុកភ្នំព្រឹក

បាត់ដំបង: មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩នេះ ដោយបុរសម្នាក់ បានធ្លាក់ជាប់ក្នុងគំលាតថ្ម អត់បាយ អត់ទឹក រយ:ពេល៤ថ្ងៃហើយ ស្ថិតនៅភ្នំជាប់សាលាបឋមហុងទឹក ស្ថិតនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

មូលហេតុ៖ ចូលយកអាចម៍ប្រចៀវនៅភ្នំ ហើយបានធ្លាក់ចូលរូង ជាប់នឹងគំលាតថ្មតែម្តង។

ករណីនេះ អាជ្ញាធរទើបតែបានដឹង កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ ដោយមកទល់នេះ អាជ្ញាធរ និងប្រជាពលរដ្ឋ កំពុងតែនៅកន្លែងកើតហេតុ ដើម្បីជួយសង្គ្រោះយកជនរងគ្រោះចេញ៕

មតិយោបល់