ព័ត៌មានជាតិ

វិធីដោះស្រាយទំនាស់

ការ​រស់​នៅ​ជា​មួយ​គ្នា​ជៀស​មិន​ផុត​ពី​មាន​ពាក្យ​សំដី​ជ្រុល​ជ្រួស​លើ​គ្នា ​មិន​ខាន​ឡើយ ប្រៀប​ដូច​ជា​ចាន​ដែល​នៅ​ក្នុង​រាវ​អញ្ចឹង​គឺ​តែង​តែ​ប៉ះទង្កិះ​គ្នា​រឿង​ ធម្មតា។ ជួន​កាល​បញ្ហា​អាច​កើត​ឡើង​បាន​គ្រប់​ពេល​វេលា​ដោយ​គ្មាន​នណា​ម្នាក់​អាច​ ដឹង​មុន​ឡើយ ហើយ​ពេល​ខ្លះ​ទៀត​បញ្ហា​បន្តិច​បន្តួច​ក៏​អាច​បង្ក​ទៅ​ជា​រឿងរាវ​ធំ​ដុំ​បាន ​ដែរ​ប្រសិន​បើ​អ្នក​មាន​ភាព​ឆេវ​ឆាវ ​ខ្វះ​នូវ​ភាព​អំនត់។ ដើម្បី​ដោះ​ស្រាយ​នូវ​ទំនាស់​អ្នក​ត្រូវ​ធ្វើ​តាម​ចំណុច​មួយ​ចំនួន​ដូច​ខាង​ ក្រោម៖

ជ្រើសពេលដើម្បីនិយាយគ្នាៈ ពេល​ដែល​កើត​មាន​ទំនាស់​ដំបូង អ្នក​ទាំង​ពីរ​ប្រាដក​ជា​មាន​អារម្មណ៍​ពុះ​កញ្ជ្រាល​ធ្វើ​អ្វី​តាម​តែ​ចិត្ត ​នឹក​ឃើញ​គឺ​មិន​បាន​គិត​ច្បាស់​លាស់​ឡើយ ដូច្នេះ​អ្នក​មិន​ត្រូវ​ដោះ​ស្រាយ​នៅ​ពេល​នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​ធ្វើ​ឲ្យ​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅៗ។ យក​ល្អ​អ្នក​គួរ​តែ​រង​ចាំ​រហូត​ដល់​មាន​អារម្មណ៍​ប្រសើរ​ឡើង​វិញ សូម​ធ្វើ​ការ​ចរចា​គ្នា​ទើប​មាន​ប្រសិទ្ធភាព។

ការជ្រើសកន្លែងៈ ការ​ជ្រើស​រើស​កន្លែង​សម្រាប់​និយាយ​គ្នា ​ក៏​ជា​កត្តា​មួយ​ជុំរុញ​ឲ្យ​ការ​ដោះ​ស្រាយ​ទំនាស់​របស់​អ្នក​ទទួល​ជោគ​ជ័យ​ ផង​ដែរ។ ប្រសិន​បើ​ដៃ​គូ​របស់​ជា​មនុស្ស​ដែល​ស្ងប់​ស្ងាត់ អ្នក​ត្រូវ​តែ​រក​កន្លែង​​សម​រម្យ​ណាមួយ​ដើម្បី​និយាយ​គ្នា ព្រោះ​អ្នក​ខ្លះ​មាន​ភាព​អៀន​ខ្មាស់​ច្រើន​មិន​ហ៊ាន​និយាយ​នៅ​កន្លែង​ដែល​ មាន​មនុស្ស​ច្រើន​នោះ​ទេ។
291130-angry-couple
ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ៈ អ្នក​ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ដើម្បី​បញ្ឍប់​នូវ​ទំនាស់​កុំ​ឲ្យ​រើក​រាល​ដាល​ ចេះ​តែ​ធំទៅៗ គឺ​អង្គុយ​ចុះ ហើយ​និយយា​គ្នា​តាម​សម្រួល ដើម្បី​រក​ច្រក​ចេញ​មួយ​សម្រាប់​អ្នក​ទាំង​ពីរ ធ្វើ​បែប​នេះ​ទើប​អាច​រក្សា​ចំណង​មេត្រីភាព​កុំ​ឲ្យ​មាន​ការ​ប្រេះ​ឆា ។

ភាព​អត់​ធ្មត់ៈ នេះ​គឺ​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែល​អាច​បញ្ជៀស​នូវ​ទំនាស់​មិន​ឲ្យ​កើត​មាន​ ឡើង​បាន​ដែរ។ ប្រសិន​បើ​ដៃ​គូ​របស់​អ្នក​មាន​ភាព​នឿយ​ហត់​ក្នុង​ការ​បំពេញ​ការងារ​គឺ​តែង​ តែ​មាន​អារម្មណ៍​មួរម៉ៅ ហើយ​ការ​និយាយ​ស្តី​មិន​បាន​គិត​ពី​អារម្មណ៍​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន ជួន​កាល​អាច​មាន​សំដី​ជ្រុល​ជ្រួល​ទៅ​លើ​អ្នក​ថែម​ទៀត ដូច្នេះ​ហើយ​អ្នក​គួរ​តែ​មាន​ភាព​អំណត់ កុំ​ព្យាយាម​ល​លេង​ពាក្យ​សំដី​តប​ទៅ​វិញ​ព្រោះ​អាច​ធ្វើ​ភ្លើង​កំហឹង​ឆេះ​ ឡើង​ឆេះ​ឡើង​គ្រប់​ពេល។

ការស្តាប់​ដៃ​គូៈ ព្យាយាម​ស្តាប់​នូវ​ដៃ​គូរ​របស់​អ្នក​ធ្វើ​ការ​បក​ស្រាយ និង​ស្វែង​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ថា​ត្រូវ​ការ​អ្វី ហើយ​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​ នោះ​ទើប​ធ្វើ​ឲ្យ​ការ​ផ្សេះ​ផ្សា​ឆាប់​ទទួល​បាន​ជោគ​ជ័យ​។

ទទួល​ស្គាល់​នូវ​កុំហុសៈ ជា​ធម្មតា​រវាង​ប្តីប្រពន្ធ​គឺ​មាន​មនោសញ្ចេតនា​នឹង​គ្នា​ជ្រាល​ជ្រៅ​ណាស់ ប្រសិន​បើ​អ្នក​ធ្វើ​ខុស ហើយ​ចេះ​ទទួល​ស្គាល់​នូវ​ការ​ពិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត គឺ​ជា​មនុស្ស​ដែល​ឆ្លាត​វៃ​ចេះ​ស្គាល់​នូវ​កាលៈ​ទេសៈ។ ឲ្យ​តែ​អ្នក​ហ៊ាន​ទទួល​ស្គាល់​នូវ​ការ​ពិត និង​កែប្រែ​កំហុស​ដែល​ខ្លួន​បាន​សាង​ តើ​នណា​ចិត្ត​ដាច់​ដាក់​ទោស​លើ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ទៀត​នោះ៕

ចុចទីនេះ​មើលទំព័រ ដើមសហការ​ជាមួយនឹងដំណឹង ៖ www.mungkulkar.com

មតិយោបល់