ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយពន្លះគ្នាជាមួយលុចស៊ីស បណ្ដាលឲ្យរងការខូចខាត

តាកែវ: កាលពីវេលាម៉ោង ៤និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ចន្លោះបង្គោលលេខ៣៦-៣៧ ភូមិទួលល្អុង ឃុំតាំងដូង ស្រុកបាទី ខេត្តតាកែវ ។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-0403 ធ្វើដំណើរពីត្បូងដោយឈ្មោះ អៀង ចេក ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបរឡាន រស់នៅភូមិក្បាលដំរី សង្កាត់រកាកោង ស្រុកមុខកំពូល ខេត្តកណ្ដាល បានបុកជាមួយរថយន្តម៉ាក លុចស៊ីស ៣០០ ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7731 បើកបរមកពីទិសខាងជើងដោយឈ្មោះ ម៉ៅ សុកឹម ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នករួមដំណើរឈ្មោះ សោ ម៉ាលីស ភេទស្រី អាយុ ៣៣ឆ្នាំ ត្រូវជាប្រពន្ធអ្នកបើករស់នៅភូមិឃុំជាមួយគ្នា។

មូលហេតុ៖​ វ៉ាជែង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងដោះស្រាយតាមនីតិវិធី៕

មតិយោបល់