ព័ត៌មានជាតិ

លោក​បា​រ៉ាក់​អូបា​ម៉ា​សន្យា​ពង្រឹង​ឡើង​វិញ​នូវ​កា​រ​ធ្វេសប្រហែស​ដែល​ទី​ភ្នាក់ងារ​សន្តិសុខ​ជាតិ National Security Agecy មាន​កន្លងមក​

នា​ទីក្រុង​វ៉ា​ស៊ិន​តោន​កាលពី​ថ្ងៃ​ទី 9 សីហា​ម្សិលមិញ​នេះ​នៅក្នុង​ឱកាស​ដែល​លោក​បា​រ៉ាក់​អូបា​ម៉ា​ថ្លែងសន្ទរកថា​នៅក្នុង​សន្និសិត​កាសែត​មួយ​គាត់​បាន​និយាយ​សន្យាថា​លោក​នឹង​ធ្វើ​ឲ្យបាន​នូវ​ការពង្រឹង​សមត្ថភា​ព​ឡើងវិញ​នៃ​ការត្រួតពិនិត្យ​ដែល​បាន​ធ្វើឲ្យ​មាន​ស្ថានភាព​មិន​ល្អ​ប្រមាណ​ជា​ជាង 2 ខែ​កន្លងមកនេះ​លើ​កម្មវិធី​ឃ្លាំ​មើល​របស់​ខ្លួន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​អាមេរិក​ត្រូវបាន​ទម្លាយ​ការសម្ងាត់​មួយចំនួន​ដែល​ជាប់​ទាក់ទង​នឹង​ការព្យាយាម​តាម​ដាន​ពិភពលោក​ដោយ​បច្ចេកវិទ្យា​របស់​ទី​ភ្នាក់​សន្តិសុខ​ជាតិ​របស់​ខ្លួន​ដោយ​លោក Edward Snowden ដែល​ក្រោយមក​បើ​ទោះបី​ខ្លួន​បាន​ព្យាយាម​តាម​ស្វែងរក​ចាប់ខ្លួន​បុរស​នេះ​តាម​របៀប​ណា​ក៏ដោយ​ក៏​ចុង​ក្រោយ​ប្រទេស​រុស្សី​បាន​ធ្វើឲ្យ​អាមេរិក​ស្រងាកចិត្ត​យ៉ាង​ខ្លាំងតា​មរយៈ​ការផ្តល់សិ​ទិ្ធជ្រកកោន​រយៈពេល​មួយ​ឆ្នាំ​ដល់​លោក Snowden ទៅវិញ​៕​
https://i1272.photobucket.com/albums/y389/domneng/Obama3_zpsa4e94ac3.jpg
https://i1272.photobucket.com/albums/y389/domneng/Obama1_zps24664af9.jpg
https://i1272.photobucket.com/albums/y389/domneng/Obama2_zps3ff5c5a0.jpg

មតិយោបល់