រតនៈគីរីៈ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើង រវាងម៉ូតូបុកជាមួយគោយន្តកែឆ្នៃដែលចតនៅចិញ្ចើមផ្លូវ បណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ហេតុការណ៍ខាងលើនេះកាលពីវេលាម៉ោង៦និង៥០ល្ងាច ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិតាកាប់ ឃុំតាអង ស្រុកកូនមុំចន្លោះគីឡូម៉ែត្រលេខ៥៥២ និង៥៥៣ លើផ្លូវ៧៨។
ប្រភពព័ត៌មានបានឲ្យដឹងថា មានគោយន្តកែឆ្នៃ១គ្រឿងបានឈប់ ជួសជុលនៅលើចិញ្ចើមផ្លូវ ហើយស្រាប់តែមានម៉ូតូ១គ្រឿង បើកបរដោយឈ្មោះ ញីល វិរៈ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ បានទៅបុកពីក្រោយគោយន្ត បណ្តាលឲ្យ បុរសបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
សពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែកអ្នកបើកបរ ក្រោយពេលកើតហេតុបានរត់គេចខ្លួនបាត់ ដោយទុកគោយន្តនៅកន្លែងកើតហេតុ៕
មតិយោបល់