វ៉ាស៊ិនតោន ( 09/08/13 ) : សហរដ្ឋអាមេរិកបានប្រកាសឲ្យបើកឡើងវិញនូវស្ថានទូតនិងកុងស៊ុលចំនួន 18 កន្លែងឡើងវិញកាលពីថ្ងៃសុក្រនេះដោយនៅតែស្ថានទូតអាមេរិកមួយកន្លែងនៅក្នុងប្រទេសយេមែនប៉ុណ្ណោះដែលនៅបន្តបិទជាបណ្តោះអាសន្ន។
តាំងតែពីថ្ងៃទី 4 សីហាអាមេរិកបានចាប់ផ្តើមការបិទស្ថានទូតនានារបស់ប្រទេសខ្លួននៅតាមបណ្តាប្រទេសមជ្ឍិមបូពានិងអាហ្វ្រិកផងដែរក្រោយការសង្កេតឃើញពីស្ថានភាពអាក្រក់ដែលអាចកើតមានជាមួយនឹងក្រុមភេវរកម្មអាល់កៃដា។អាមេរិកក៏បាននិយាយផងដែរថាពួកយើងនឹងខិតខំប្រមូលព័ត៌មាននិងភៀសខ្លួនប្រជាជនរបស់យើងចេញពីតំបន់ដែលមានស្ថានភាពមិនល្អហើយដើម្បីស្វែងរកជំហានថ្មីមួយក្នុងការរក្សាសុវត្ថិភាពជូនតំបន់និងប្រជាជនអាមេរិក៕
https://i1272.photobucket.com/albums/y389/domneng/Decore/American1_zpsbff82def.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/American2_zps5b4ff849.jpg
មតិយោបល់