ភ្នំពេញៈ ការឃាត់ខ្លួនជនសង្ស័យ បន្ទាប់ពីគាត់បានដួលសង្កត់កុមារីជាកូនចុង បានស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលា១៤ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវលំ ក្នុងក្រុមទី៧ ភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
កុមារីរងគ្រោះមានឈ្មោះ នាន់ ស្រីនិច អាយុ២ខួប៨ខែ ស្នាក់នៅជាមួយយាយតាបង្កើត នៅចំណុចកើតហេតុ ខាងលើ ។ ចំណែកបុរសជាឪពុកចុង មានឈ្មោះ សុខ រដ្ឋា អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំៗគ្នា ជាមួយស្ត្រីម្តាយបង្កើតកុមារីរងគ្រោះ មានឈ្មោះ នាន់ ស្រីនិច អាយុ២៤ឆ្នាំ ។
សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាឪពុកចុងនៅរសៀលថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បុរសជាឪពុកចុង បានជូនកូនស្រី មកឲ្យយាយតាវិញ ។
យោងតាមប្រភពព័ត៌មាន ឲ្យដឹងថា នៅវេលាយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ម្តាយបង្កើតកុមារីរងគ្រោះ និងបុរសជាឪពុកចុង បានទៅយកកូនស្រីពីយាយតា ទៅបន្ទប់ជួលរបស់ខ្លួនមួយថ្ងៃ ព្រោះខានជួបកូនយូរហាក់នឹកនា ។
ប្រភពបន្តថា មុនពេលកើតហេតុ កុមារីរងគ្រោះ បានរត់លេងក្បែរបន្ទប់ជួល ហើយបុរសជាឪពុកចុង បានដើរទៅហៅឲ្យត្រឡប់មកបន្ទប់វិញ តែពេលនោះដោយសារមិនប្រយ័ត្ន បុរសជាឪពុកចុងបានរអិលជើង ហើយដួលអស់ជំហរសង្កត់ ទៅលើកូនស្រីចុង បណ្តាលឲ្យរងរបួសធ្ងន់ ។
ភ្លាមៗនោះ រូបគេបានបីកុមារីរងគ្រោះ មកបន្ទប់ជួលរបស់យាយតា ហើយប្រាប់ថា កុមារីរងគ្រោះ ត្រូវរូបគេដួលសង្កត់ពីលើ ។ ក្រោយមក មិនបានប៉ុន្មានផង កុមារីរងគ្រោះ ក៏ត្រូវដាច់ដង្ហើមស្លាប់តែម្តង ៕
មតិយោបល់