ស្ទឹងត្រែងៈ កាលពីវេលាម៉ោង ៤និង០០នាទីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួនមុខពេទ្យភាព លើផ្លូវជាតិលេខ១៤-៥៧ ស្ថិតក្នុងភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង រថយន្តម៉ាក គា ពណ៌ខៀវ ផ្លាកលេខ គ្មាន បើកបរពីទិសកើតទៅលិច មានអ្នករួមដដំណើរ ៣នាក់ ប្រុស អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានបុកជាមួយម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ ស្ទឹងត្រែង 1C-9208 បើកបរពីជើងទៅត្បូង មានអ្នកដំណើរ ៣នាក់ ស្រី អ្នកបើកបរម៉ូតូឈ្មោះ ស្រី ឡៃ ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅបណ្ដោះអាសន្នភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។
ជនរងគ្រោះបើកបរម៉ូតូរួមមាន៖
១/ឈ្មោះ ស្រី ឡៃ ភេទស្រី អាយុ ៣១ឆ្នាំ (ស្លាប់នៅកន្លែងកើតហេតុ) មុខរបរនៅផ្ទះ ទីលំនៅបណ្ដោះអាសន្នភូមិរាជានុកូល សង្កាត់/ក្រុង/ខេត្តស្ទឹងត្រែង។
២/ឈ្មោះ ចិត្ត កុចនីម ភេទស្រី អាយុ ៦ឆ្នាំ រស់នៅក្នុងបន្ទុកឪពុកម្ដាយ ត្រូវជាកូនអ្នកបើកបរ។
៣/ឈ្មោះ សូន សុខុម ភេទស្រី អាយុ ៣១ឆ្នាំ មុខរបរនៅផ្ទះ និងឈ្មោះ រី ដាណេង ភេទស្រី អាយុ ១៧ឆ្នាំ មុខរបរនៅផ្ទះ ជាអ្នករួមដំណើររងរបួសធ្ងន់ ទាំងពីរនាក់ ទីលំនៅភូមិសៀមបូក ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
វត្ថុតាងរថយន្ត និងម៉ូតូ យកមករក្សាទុកនៅស្នងការនគរបាលខេត្តស្ទឹងត្រែង។
សន្និដ្ឋាន៖
១/ អ្នកបើកបរម៉ូតូ មិនគោរពសិទ្ធិអាទិភាពផ្លូវធំ ផ្ទុកមនុស្សលើសចំនួនកំណត់។
២/ អ្នកបើកបររថយន្តមិនស្គាល់អត្តសញ្ញាណ បានល្មើសច្បាប់ចរាចរណ៍ ក្រោយកើតហេតុរត់គេចខ្លួន៕
មតិយោបល់