ព័ត៌មានជាតិ

អស្ចារ្យ ! កីឡាករ​ណា​លេង​ល្អ ទទួលបាន​សេវាកម្ម​លាង​រថយន្ត​ពី​ស្រី​ស្អាត​

​ក្លិប NEC Nijmegen នៅក្នុង​ប្រទេស​ហូ​ឡង់ បាន​ធ្វើ​ការសម្រេចចិត្ត​បើក​កម្មវិធី​មួយ ជូន​ចំពោះ​អ្នក​ដែល​លេង​បានល្អ ដោយ​ផ្តល់​សេវាកម្ម​លាង​រថយន្ត​ដោយ​ឥតគិតថ្លៃ ដោយ​ការលាង​នោះ​គឺ​មាន​វត្តមាន​ស្រី​ស្អាត​ស្លៀកពាក់​សិច​ស៊ី​ជា​អ្នក​លាង​។​

​ដើម្បី​លើកទឹកចិត្ត​ឲ្យ​កីឡាក​រមាន​ស្មារតី​ប្រកួត អ្នកលេង​នៅក្នុង​ក្រុម​នឹង​ទទួលបាន​ជា​សាច់ប្រាក់​លើកទឹកចិត្ត ទៅ​តាម​តម្លៃ​ខ្លួន​របស់​ពួកគេ​។​ខាង​ក្លិប NEC Nijmegen បានបង្ហាញ​ប្រព័ន្ធ​រង្វាន់​ថ្មី​នោះ​គឺ​រាល់​កីឡាករ​ដែល​លេង​បានល្អ នឹង​ផ្តល់ជូន​សេវាកម្ម​លាង​រថយន្ត​ពី​សំណាក់​ស្រី​ស្អាត​ជាច្រើនរូប​។​ថ្មីៗ​នេះ​ដែរ​បន្ទាប់​ពី​ក្លិប NEC Nijmegen ឈ្នះ​ការប្រកួត​មិត្តភាព​ជាមួយនឹង Osasuna ខ្សែ​បម្រើ Victor Palsson នៃ​ក្លិប NEC Nijmegen បាន​ក្លាយ​ជា​អ្នកលេង​ដ៏​ល្អ​ជាងគេ ហើយ​ក៏​ទទួលបាន​រង្វាន់​ពិសេស​នោះ​គឺ​ការ​លាង​រថយន្ត​ដោយ​ឥតគិតថ្លៃ ដោយ​មាន​នារី​ស្រី​ស្អាត​ចូលរួម​លាង​សម្អាត​។​

​កីឡាករ Victor Palsson ក៏​បាន​បង្ហាញ​រូបថត​ស្រី​ស្រស់​បីនាក់ កំពុង​សម្អាត​រថយន្ត​របស់​ខ្លួន​នៅ​លើ​ធ្វី​ត​ទ័​រ ដោយ​ភ្ជាប់​មក​ជាមួយនឹង​ការធ្វី​ត​ថា អរគុណ​សម្រាប់​ក្លិប NEC Nijmegen ដែល​បាន​ផ្តល់​រង្វាន់​ជូន​ខ្លួន ដែល​ជា​រង្វាន់​ឥតខ្ជោះ​។​​ជាមួយនឹង​គោលនយោបាយ​របស់​ក្លិប នេះដែរ គេ​ជឿជាក់ថា នឹង​ធ្វើឲ្យ​ក្លិប​មួយនេះ ទទួលបាន​ចំណាត់​ថ្នាក់​ខ្ពស់ ក្នុង​ក្របខណ្ឌ Dutch Championships នា​ឆ្នាំ​នេះ ៕​
NEC Nijmegen (2)
NEC Nijmegen (1)

មតិយោបល់