ព័ត៌មានជាតិ

៧ គន្លឹះ​យល់ចិត្ត​មិត្តស្រី​

​គន្លឹះ​ទី ១

​ប្រសិនបើ​ដៃគូ​របស់​អ្នក​ត្រូវ​ធ្វើដំណើរ​ទៅ​កន្លែង​ណាមួយ​ដែល​ឆ្ងាយ រយៈពេល​ពីរ​បី​ថ្ងៃ អ្នក​ត្រូវ​ប្រាប់​ទៅ​នាង​ថា អ្នកព្រួបារម្ភ​ពីនាង​ខ្លាំងណាស់ ដូច្នេះ​អ្នក​ចង់​រៀបចំ​អ្នកការពារ​ដើម្បី​មើល​ថែរក្សា​នាង ។​បន្ទាប់​មក​ជូន​កាដូ​តុក្តា​តូច​មួយដ​ល់​នាង​។​
គន្លឹះ​ទី ២

​អ្នក​ត្រូវ​ទិញ​ផ្កាយ​មួយកញ្ចប់​ដែល​មាន​ពន្លឺ​ផ្លេក ហើយ​ចង​នៅលើ​ដំ​បូលក្រេ​របស់អ្នក រៀប​ជា​អក្សរ បង​ស្រឡាញ់​អូន ។ នៅពេលដែល​នាង​មកដល់ អ្នក​ត្រូវ​បិទ​ភ្លើង ពេល​នោះ​ផ្កាយ​ទាំងនោះ​បញ្ចេញ​ពន្លឺ ហើយ​ចេញ​ពាក្យ​ថា បង​ស្រឡាញ់​អូន ។​
គន្លឹះ​ទី​៣
Key For love
​នៅពេល​មាន មាន​ឪ​កាស​ល្អ ទិញ​កុលាប​ក្រហម​ចំនួន​ដប់​មួយទង ហើយ​មាន​មួយទង​មាន​ពណ៌​ស្លេក​ខុសគេ​ក្នុងចំណោម​កុលា​ក្រហម​ទាំងនោះ​។ កន្លែង​ដែល​ដាក់​កុលាប​ពណ៌​ស្លេក​ខុសគេ​នោះ​នៅ​ចំ​កណ្កាល រួច​ចង់ភ្ជាប់​ជាមួយ​បណ្ណ័​សម្គាល់​ខ្លួន​របស់​អ្នក ហើយ​និយាយ​ថា បង​នឹង​ស្រឡាញ់​អ្នក​រហូតដល់​ការ​រលាយ​សាបសូន្យ​ដូច​ផ្កា​មួយទង​ចុង ក្រោយ​។​
គន្លឹះ​ទី​៤

​ទិញ​ឈ្មោះ​វ៉ិបសាយ (Domain name) ដែល​មានឈ្មោះ​ដូច​ដៃគូ​របស់​អ្នក ប្រសិន​ជា​អាចទៅរួច ។ បន្ទាប់​មក​បង្កើត​គេហទំព័រ​មួយ​ដែល​បង្ហាញ​ពី​កំនាព្យ ព្រមទាំង​ដាក់​រូបភាព​ផ្កា​កុលាប​។ នៅពេលដែល​ដៃគូរ​របស់​អ្នកឃើញ​គេហទំព័រ​បែបនេះ ជាធម្មតា​អ្នក​ត្រូវ​សួរ​ទៅកាន់​នាង​ថា តើ​នាង​ធ្លាប់​បើក​ឃើញ​វ៉ិបសាយ បែបនេះ​ទេ​ពីមុនមក ហើយ​បង្រៀន​នាង​ឲ្យ​បញ្ចូល​កំនាព្យ​នោះ​ទៅ​ក្នុង​ទំព័រ​វ៉ិបសាយ​របស់​នាង​។​
គន្លឹះ​ទី​៥

​ទិញ​កញ្ចក់​ដៃ​មួយ​ដែល​មាន​ម៉ូត​ស្អាត ហើយ​ជូនទៅ​ដៃគូ​របស់​អ្នកជា​អំ​នាយ ដោយ​ភ្ជាប់​ជាមួយ​ក្រដាស់​មួយ​សន្លឹក ដែល​សរសេរ​ថា នៅក្នុង​កញ្ចក់​នេះ​នឹង​មាន​រូប​នារី​ម្នាក់​ដែល​ស្អាត​ជាងគេ​បំផុត​នៅលើ ពិភពលោក​នេះ​។​
គន្លឹះ​ទី​៦

​យក​សៀវភៅ​របស់​ដៃគូ​របស់​អ្នក ដែល​កំពុង​តែ​អាន និង​ប្រើប្រាស់​នូវ​ខ្មៅ​ដៃ រួច​គូសបន្ទាត់​ខាងក្រោម​នូវ​ពាក្យ​នៅក្នុង​អត្ថបទ​នៃ​សៀវភៅ​ដែល​ដៃគូ របស់​អ្នក​មិនទាន់​បាន​អាន​នូវឡើយ ដើម្បី​ឲ្យ​អាចអាន​ចេញ​ជា​ពាក្យ​ស្នេហា​។ ឧទាហរណ៍​នៅ​ក្នុង​អត្ថបទ​ប្រលោមលោក​មួយ អ្នក​ត្រូវ​ធ្វើការ​គូសបន្ទាត់​ពី​ខាងក្រោម បន្ទាប់​មក​អ្នក និង​គាត់​អាន​ពាក្យ​នោះ​ទាំងអស់​គ្នា​នូវ​ឃ្លា​មួយ​ថា «​បង​ស្រឡាញ់​អូន​» ឬ «​អូន​ស្រឡាញ់​បង​»​។ ការ​គូសបន្ទាត់​ពី​ខាង​ក្រោម​ធ្វើឲ្យ​ដៃគូ​របស់​អ្នក​ចង់​ដឹង​ចង់ឃើញ​នូវ ពាក្យ​ទាំងអស់នោះ ជាមួយ​នឹង​ភាព​រីករាយ គេ​នឹង​អាច​សរសេរ​ពួក​វា​បន្ថែម​លើ​នោះ​ទៀត​។ សូម​ចំណាយ​ពេល​របស់​អ្នក​នៅ​ក្នុង​ការស្វែងរក​ពាក្យ​ថា “​បង​ស្រឡាញ់​អូន អូន​សំឡាញ់ ” ។​
គន្លឹះ​ទី​៧
យក​ផ្កា​មួយ​បាច់​ជូន​ឲ្យដៃ​គូ​ររបស់​អ្នក​នៅ​កន្លែងធ្វើការ ។ មិន​ត្រឹមតែ​ផ្កា​នោះ​ទេ​ដែល​អាច​ជួយ អ្នក ផ្ទុយ​ទៅ​វិញ​អ្នក​ក៏​អាច​ទទួល មតិយោបល និង សកម្មភាព​ខ្លះ​ពី មិត្ត​រួម​ការងារ របស់​នាង ដែល​ធ្វើឲ្យ​នាង​កាន់តែ​មាន​ភា​ពរើ​ក​រាយ​៕

មតិយោបល់