ព័ត៌មានជាតិ

ជនវៀតណាមចំនួន ៣នាក់ ត្រូវបញ្ជូនទៅប្រទេសដើមវិញ

ស្វាយរៀងៈ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៣៥នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង បានចុះធ្វើការត្រួតពិនិត្យ រកឃើញជនជាតិវៀតណាមចំនួន ០៣នាក់ ឆ្លងដែនចូលមកប្រទេសកម្ពុជា ប្រកបមុខរបរដោយខុសច្បាប់ (លក់ឆ្នោតវៀតណាម)។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន យកទៅអប់រំដោយមានកិច្ចសន្យា រួចបញ្ជូនទៅប្រទេសដើមវិញ៕

មតិយោបល់