ព័ត៌មានជាតិ

បាតុកម្ម​តវ៉ា​ប្រឆាំង​នៅអេ​ហ្ស៊ី​បបាន​ធ្វើឲ្យ​អាមេរិក​សម្រេចចិត្ត​លប់ចោល​នូវ​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​រួមគ្នា​

​លោក​បា​រ៉ាក់​អូបា​ម៉ា​បាន​លុបចោល​នូវ​ការធ្វើ​សមយុទ្ធ​រួមគ្នា​មួយ​ដែល​មានឈ្មោះ Bright Star ដែល​នឹង​ជាធម្មតា​ប្រព្រឹត្ត​ទៅ​រយៈពេល​ពីរ​លើក​ក្នុង​មួយ​ឆ្នាំ​ដោយសារតែ​បញ្ហា​ចលាចល​ក្រោយ​ការស្លាប់​បាតុករ​រាប់រយ​នាក់​កាលពី​ពេល​ថ្មីៗ​នេះ​ដោយសារ​ការ​ធ្វើ​បាតុកម្ម​នៃ​ក្រុម​លំអៀង​ទៅ​កាន់​លោក​អតីត​ប្រធានា​ធិនតី​ធ្លាក់​ពី​តំណែង​លោក Morsi ។​
399687
​លោក​អូ​បា​ម៉ា​បាន​ថ្លែង​សេចក្តីសម្រេចចិត្ត​នេះ​នៅក្នុង​ចម្ការ​ទំពាំងបាយជូរ​នៅក្នុង​តំបន់ Martha ជា​កន្លែង​ដែល​លោក​នឹង​ក្រុមគ្រួសារ​ធ្វើការ​សម្រាក​លំហែកាយ​។​ដោយ​បាន​បន្ថែម​ផង​ដែរ​អាមេរិក​មិន​អាច​កំណត់​ជោគវាសនា​របស់​ប្រទេស​អេ​ហ្ស៊ី​បថា​នឹង​ទៅជា​យ៉ាងណា​នោះ​ទេ​។​
​អាមេរិក​ថ្វីត្បិតតែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយនឹង​អេ​ហ្ស៊ី​បជា​ច្រើន​ឆ្នាំ​កន្លង​មក​មែន​តែ​អាមេរិក​បាន​ស្នើរ​ឲ្យ​រដ្ឋាភិបាលបណ្តោះ​អាសន្ន​គួរណា​តែ​រៀន​អត់ធ្មត់​បន្តិច​ទៅ​លើ​ការ​ទប់ទល់​ក្រុមបាតុករ​ផង​៕​

មតិយោបល់