ព័ត៌មានជាតិ

ប្តឹងប៉ូលិសឲ្យចាប់ខ្លួនប្អូនថ្លៃ ក្រោយពីចាប់រំលោភកូនស្រីខ្លួននៅពំនូកចំបើង!

សៀមរាបៈ លោកវរសេនីយ៍ទោ សុខ សុទ្ធាវុធ អធិការស្រុកជីក្រែង បានប្រាប់ Post News ថា ឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿន គា ភេទប្រុស អាយុ៤០ឆ្នាំ នៅភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រែង ពីបទរំលោភសេពសន្ថវៈ ។

នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ មានឈ្មោះ ទុន សាគូ ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិភ្នៀត ឃុំជីក្រែង ស្រុកជីក្រង បានមកប្តឹងនៅប៉ុស្តិ៍ជីក្រែង ចោទប្រកាន់លើប្អូនថ្លៃខ្លួនឈ្មោះ រឿន គា ភេទប្រុស អាយុ៤០ឆ្នាំ ថាបានរំលោភកូនស្រីគាត់ឈ្មោះ ម.ស.អ អាយុ១៥ឆ្នាំ។

តាមការបំភ្លឺក្មេងស្រី រងគ្រោះ បានឲ្យដឹង ថា កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៨ ខ្លួនបានមកដេកនៅផ្ទះតាទុន មើលគាត់ព្រោះចាស់ជរា លុះដល់ម៉ោងប្រហែល៨យប់ ខ្លួនចុះមកដីដើម្បីដងទឹក ស្រាប់តែឈ្មោះរឿន គា ដែលត្រូវជាឪពុកមា(សាច់ថ្លៃ)របស់ខ្លួន បានចាប់ដៃខ្លួន អូសយកទៅក្បែរពុំនូក ចំបើងខាង ក្រោយផ្ទះ ក្នុងភូមិភ្នៀត ឃុំជីក្រែង រួចចាប់ស្រាតខោខ្លួន ហើយយកប្រដាប់ភេទគាត់មក ដាក់ពីលើ ប្រដាប់ភេទខ្លួនញល់ៗ មិនទាន់បានចូលជ្រៅផង ស្រាប់តែមានភ្លើងពិលគេចូលមក ទើបគាត់ដករត់ចេញបាត់ទៅ។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថា ខ្លួនបាន ប្រព្រឹត្តមែន តែមិនទាន់បានចូលជ្រៅទេ៕

មតិយោបល់