ព័ត៌មានជាតិ

ប៉ូលិស 25 នាក់​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នៅអេ​ហ្ស៊ី​ប​

​ទីក្រុង Cairo ( 19/08/13 ) : យ៉ាងហោច​ណាស់​ប៉ូលិស​ដល់​ទៅ 25 នាក់​ដែល​ត្រូវបាន​សម្លាប់​ហើយ​នៅពេល​បី​នាក់​ទៀត​រងរ​បួស​ធ្ងន់​ក្រោយ​ការបាញ់ប្រហារ​មួយ​ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​មួយ​ក្រុម​ទៅ​លើ​ឡានក្រុង​ពីរ​ដែល​ក្រុម​ប៉ូលិស​កំពុង​ធ្វើដំណើរ​កាលពី​ព្រឹក​មិញ​នេះ​។​
egypt-cairo-bodies_2644743k
​តាម​របាយការណ៍​បានឲ្យដឹង​ថា​ឡានក្រុង​ពីរ​ដែល​កំពុង​ធ្វើដំណើរ​ពី​មូលដ្ឋាន​របស់​គេ​នៅក្នុង​ភូមិ Tawilia ភាគ​ខាងជើង​នៃ​ទីក្រុង Sinai ឆ្ពោះទៅ​កាន់​ភូមិកំណើត​ក្នុងឱកាស​នៃ​វិស្សមកាល​របស់​ខ្លួន​តែ​ក្រោយមក​ក្រុម​កម្លាំង​ដែល​មាន​ទៅ​ដោយ​អាវុធ​បាន​រារាំង​ដំណើរ​របស់​ពួកគេ​ហើយ​បង្ខំ​ឲ្យ​ក្រុមប៉ូលីស​ក្មេងៗ​ទាំងនោះ​ចុះ​ពី​ឡានក្រុង​ហើយ​តម្រង់​ជួរ​គ្នា​ហើយ​ក៏​ចាប់ផ្តើម​បាញ់​សម្លាប់​ពួក​គេ​ម្តង​ម្នាក់​យ៉ាង​កំរោល​។​
​អ្នក​ដែល​សេសសល់​ពី​ការ​បាញ់ប្រហារ​នេះ​មាន​តែ​បីនាក់​ប៉ុណ្ណោះ​ហើយ​ពួកគេ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​តាម​រយៈ​ឧទ្ធម្ភាកចក្រ​៕​

មតិយោបល់