តាមការពិតវាគឺជាផ្ទះកញ្ចក់នៅក្នុងភូមិ Thorpeness រដ្ឋ Suffolk ប្រទេសអង់គ្លេសដែលផ្ទះនេះមានសមត្ថភាពអាចប្រែទ្រង់ទ្រាយរបស់វាបានដោយស្វ័យប្រវិត្តដោយគ្រាន់តែចុចលើប៊ូតុងមួយប៉ុណ្ណោះ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថាម្ចាស់ផ្ទះនោះមានឈ្មោះ Ross Russell។ មុនពេលសាងសងផ្ទះនេះគាត់តែងតែ មានមន្ទិលសង្ស័យថាតើផ្ទះនេះមានពន្លឺគ្រប់គ្រាន់ហើយឬនៅពេលដែលវាប្រែទ្រង់ទ្រាយដែលអាចឲ្យគាត់ធ្វើដំណើរបានដោយសេរីនៅក្នុងផ្ទះកញ្ចក់នោះ។ ចុងបញ្ចប់គាត់បាននឹកឃើញគំនិតមួយដើម្បីធ្វើផ្ទះដែលមានជញ្ជាំងពីរលើគ្នាដូចជាស្រទាប់។
ដោយគ្រាន់តែចុចលើប៊ូតុងតែមួយប៉ុណ្ណោះផ្ទះរបស់លោក Ross Russell នឹងធ្វើការផ្លាស់ប្តូរទ្រង់ទ្រាយរបស់វាដោយស្វ័យប្រវិត្តនឹងបានផ្លាស់ប្តូរថ្នាក់រៀននៅខាងក្រៅជញ្ជាំងបញ្ឈរដូចជាគម្របប្រអប់ម៉ាស៊ីន ដើម្បីបង្ហាញជាផ្ទះដែលមានកញ្ចក់ថ្លាឆ្វង់។ ចំណែកឯស្រទាប់ខាងលើអាចរុញទៅមុខនិងទៅក្រោយបាន។
លោក Russell បានប្រាប់ឲ្យដឹងពីប្រាក់ដែលបានចំណាយទៅលើការសាងសងផ្ទះ ដែលអាចផ្លាស់ប្តូរទ្រងទ្រាយបាននេះគឺរហូតទៅដល់ ១លានដុលា្លរ។ ដោយក្នុងនោះតម្លៃសម្រាប់ផ្ទាំងអំពូលកញ្ចក់ពីរបានរួមចំណែក ២៥% ទៅលើប្រាក់ចំណាយសរុបនៃការសាងសង។ ម្យ៉ាងទៀតរៀងរាល់ឆ្នាំលោក Rossell បានចំណាយប្រាក់មួយចំនួនទៀតដើម្បីសម្អាតអនាម័យ និងប្រាក់មួយចំនួនធំទៅលើឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះរបស់គាត់ ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore078/House_zpscfadc88f.gif
https://i1272.photobucket.com/albums/y389/domneng/Decore/Decore078/House_zpsaaf7de49.jpg
មតិយោបល់