នាង Susana Privata ដែលមកពីទីក្រុង ម៉ៃអាមី រដ្ឋ ផ្លរីដា បានធ្វើដំណើរមកកាន់មន្ទីរពេទ្យជាមួយនឹងប្តី ខណៈដែលកូនក្នុងផ្ទៃ ឲ្យសញ្ញាចង់ឃើញពិភពលោកថ្មី។នៅពេលដែលនាងមកដល់មន្ទីរពេទ្យ នាងបានឆ្ពោះដំណើរទៅកាន់តុទទួលភ្ញៀវ ហើយបានស្នេរសុំរទះរុញមួយ ប៉ុន្តែពេលនោះ នាងមិនអាចអត់ធ្មត់នឹងកូនដែលរើបំរះចង់ឃញពិភពលោកថ្មី ក៏ដេកឈឺក្បែរតុទទួលភ្ញៀវ និងគិលានណុបដ្ឋាយិកាបានជួយបង្កើតកូនឲ្យនាង អស់រយៈពេល ៣០ នាទី និងផ្តល់កំណើតឲ្យទារកដែលមានទម្ងន់ ២,៨ គីឡូក្រាម។
លោក Carlos Saravia បានពិតជាសប្បាយរីករាយណាស់ ដែលប្រពន្ធរបស់លោក ឆ្លងកាត់ការផ្តល់កំណើតជាពិសេសនេះ ។ ដោយមុននេះគាត់បានអង្វរឲ្យគិលានណុបដ្ឋាយិការជួយប្រពន្ធរបស់គាត់ ដើម្បីផ្តល់កំណើតទារក ខណៈដែលនាងដេកក្បែរតុទទួលភ្ញៀវ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore094/SusanaPrivata1_zpseee34b2d.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore094/SusanaPrivata2_zps09bb5335.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore094/SusanaPrivata3_zps168441f9.jpg
មតិយោបល់