ព័ត៌មានជាតិ

Update: លោកអូបាម៉ាបញ្ជាក់ពីការស្លាប់របស់មេដឹកនាំកំពូលតាលីបង់លោក Mansooor

វៀតណាម: នៅថ្ងៃចន្ទ ទី២៣ ឧសភានេះ បើតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅរដ្ឋធានីហាណូយរបស់វៀតណាម បានឲ្យដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់អះអាងពីការស្លាប់របស់មេដឹកនាំតាលីបង់អាហ្វហ្គា លោក Mullah Akhtar Mansoor។

ថ្ងៃនេះគឺជាថ្ងៃខំប្រឹងប្រែងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ដើម្បីនាំយកមកនូវសន្តិភាពយូរអង្វែងនិងភាពចម្រុងចម្រើន ដើម្បីអាហ្វហ្គានីស្ថាន ដោយនាំមកជាមួយនឹងការស្លាប់របស់មេដឹកនាំតាលីបង់ លោក Mohammad Akhtar Mansoor ដែលបុគ្គលរូបនេះបានបន្តការប្រឆាំងក្នុងគ្រោងការវាយប្រហារលើកងកម្លាំងអាមេរិកនិងសម្ព័ន្ធរបស់ខ្លួន។

លោកអូបាម៉ាបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានធ្វើសង្គ្រាមប្រឆាំងនឹងក្រុមជ្រុលនិយម ដូចអាល់កៃដា ។ ហើយលោក Mansoor បានបដិសេធចោលទៅចូលរួមក្នុងការពិភាក្សាសន្តិភាពនិងការបញ្ចប់អំពើហឹង្សានៅអាហ្គានីស្ថានយ៉ាងធ្ងន់ធ្ងរ និងបានអំពាវនាវដល់ពួកតាលី ចាប់យកឱកាសនេះ ដើម្បីបន្តផ្លូវពិតប្រាកដតែមួយគត់ ដើម្បីបញ្ចប់ជម្លោះជាយូរមកហើយ ដូច្នេះការចូលរួមជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន គឺជាដំណើរការផ្សះផ្សាជាតិមួយដែលនាំឱ្យមានសន្តិភាពនិងស្ថិរភាពយូរអង្វែង។

kkk

មតិយោបល់