ព័ត៌មានជាតិ

លោក Mubarak ត្រូវបាន​ដោះលែង​ចេញពី​គុក​ហើយ​តែ​ត្រូវបាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ទាហាន​ដើម្បី​សម្រាក​ព្យាបាល​ជម្ងឺ​

​ទីក្រុង Cairo ( 22/08/13 ) : ឧទ្ធម្ភាកចក្រ​របស់​ទា​ហាន​បាន​ដឹកបញ្ជូន​លោក​អតីត​ប្រធានាធិបតី Mubarak ទៅកាន់​មន្ទីរពេទ្យ​ទាហាន Maadi ដែល​ស្ថិតនៅ​ទីក្រុង Cairo ហើយ​កាលពី​ថ្ងៃ​ម្សិលមិញ​ក្រោយ​ការដោះលែង​របស់​តុលាកា​រអេ​ហ្ស៊ី​ប​។​
Mideast Egypt
​ក្រោយ​ការប្រកាស​ថ្មីៗ​នេះ​របស់​តុលាកា​រអេ​ហ្ស៊ី​ប​ក្នុង​ការដោះលែង​លោក Mubarak ឲ្យមាន​សេរីភាព​ឡើងវិញ​តែ​ត្រូវ​ជាប់ឃុំ​នៅក្នុង​ផ្ទះ​រងចាំ​កាត់ទោស​ករណី​ផ្សេង​មួយទៀត​ដែល​ទាក់ទង​ទៅនឹង​ការស្លាប់​របស់​បាតុករ​កាលពី​ឆ្នាំ 2011 ។​គួរបញ្ជាក់​ថា​លោក​ត្រូវបាន​ដោះលែង​ក្រោយ​ការពិន័យ​ទោស​ពុករលួយ​ដែល​លោក​បាន​ប្រើប្រាស់​អំណាច​កាលពី​អាណត្តិ​របស់​ខ្លួន​ដោយ​ពិន័យ​ជា​ទឹកប្រាក់​ប្រមាន​ជាង 2 លាន​ដុល្លារ​អាមេរិក​។​

​លោក Mubarak បាន​ស្នើរ​សុំ​ដាក់ទោស​ឲ្យ​ជាប់​ខ្លួន​ឃុំឃាំង​នៅ​ផ្ទះ​មក​ជា​ការ​ស្នាក់នៅ​ក្នុង​មន្ទីរពេទ្យ Maadi ទៅ​វិញ​ដោយ​រយៈពេល​នេះ​មិន​យូរ​នោះ​ទេ​ដោយសារ​តែ​ការកោះហៅ​ជា​ថ្មី​នៃ​ការឡើង​តុលា​រការ​គឺ​នៅ​ថ្ងៃ​សៅរ៍​នេះហើយ​៕​

មតិយោបល់