ព័ត៌មានជាតិ

សូមបងប្អូនជួយ Share ដើម្បីជាដំណឹងប្រុងប្រយ័ត្ន ចំពោះអគ្គិភ័យ! ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម​

បន្ទាយមានជ័យ: យោងតាមផេករដ្ឋបាលក្រុងសិរីសោភ័ណ​ សេចក្តីអំពាវនាវ ដើម្បីចូលរួមអប់អរសាទរ​ បុណ្យចូលឆ្នាំចិន-វៀតណាម​ នាពេលខាងមុខនេះ​ ពិសេសដោយកន្លងមក តែងតែមានករណីអគ្គីភ័យ កើតទ្បើងដោយសារការធ្វេសប្រហែស របស់បងប្អូនប្រជាពលរដ្ឋ​ ។

ក្នុងនាមរដ្ឋបាលក្រុងសិរីសោភ័ណ​ សូមធ្វើអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ​ មេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះ​ ការដុតធូប​ ​ទៀន​ ក្នុងថ្ងៃសែនចិន​ ត្រូវពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយ​ ជាពិសេស​ត្រូវពិនិត្យមើល​ ធូប​ ទៀន​ ឬប៉ារ៉ែតភ្លើង​ឲ្យបានម៉ត់ចត់​ មុនពេលចាកចេញពីផ្ទះ​ ឬទៅខាងក្រៅ ខ្លាចក្រែងកើតមានអគ្គីភ័យជាយថាហេតុណាមួយ​៕

មតិយោបល់