បើទោះបីជាពិការភ្នែក ប៉ុន្តែលោក Stuart Gunn អាយុ ៣៩ ឆ្នាំ រស់នៅ Edinburgh ប្រទេស ស្កុតឡេន អាចបំបែកកំណត់ត្រាដោយការប្រណាំងម៉ូតូយ៉ាងលឿនទៀតផង។
លោក Stuart Gunn បានក្លាយជា មនុស្សពិការអាចបញ្ជាម៉ូតូដោយល្បឿនលឿន ជាទីបំផុត ក្នុងរយៈចម្ងាយ ២៦៩ គីឡូម៉ែត្រ ក្នុងរយៈពេល ១ ម៉ោង ។
ឪពុករបស់ Geoff Stuart តែងតែប្រើ ប្រព័ន្ធទាក់ទងគ្នា បែបឧត្ឃោសនស័ព្ទ ដើម្បីជូនដំណឹងដល់លោក ក្នុងអំឡុងពេលប្រណាំង ថាគាត់កំពុងជិះលើខ្សែបន្ទាប់ឬក៏យ៉ាងណា។លោក Geoff Stuart បាននិយាយថា លោកតែងតែបើកការប្រណាំងជាមួយនឹងឪពុករបស់លោក ដូច្នេះសង្ឃឹមថា នឹងអាចធ្វើវាឲ្យបានល្អ។លោកបានបន្តថា ភាពជោគជ័យលើការបើកបរទោះមនុស្សនោះខ្វាក់ពេលខ្លះក៏អាចធ្វើបានដែរ។ លោកបានឲ្យដឹងបន្តថា លោកបានខ្វាក់តាំងពីអាយុ ១១ ឆ្នាំ ខណៈពេលដែលជួបគ្រោះថ្នាក់ ដោយបាក់ឆ្អឹងជំនី ស្មាខាងស្តាំ និងរាងកាយផ្នែកខាងស្តាំដែលធ្វើឲ្យលោកខ្វិន និងពិការ។តែ ក្រោយមកដោយទទួលបានការព្យាបាលត្រឹមត្រូវបានធ្វើឲ្យ លោកមានកាយសម្បទារឹងមាំ ទើបបានអង្គុយលើកែបម៉ូតូនេះ។
លោក Stuart បានបំបែកកំណត់ត្រា ប្រណាំងម៉ូតូពិភពលោក សម្រាប់មនុស្សខ្វាក់ ក្នុងល្បឿនប្រមាណជា ២៦៩ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដែលធ្វើឡើងនៅ Elvington Airfield , North Yorkshire ៕
https://i1272.photobucket.com/albums/y389/domneng/Decore/Decore113/Blind1_zps6f3b0a1f.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore113/Blind2_zps60d2d903.jpg
មតិយោបល់