ព្រះសីហនុៈ កាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៨ មានករណីអគ្គិភ័យនៅទីតាំងក្លឹបជនជាតិចិនមួយកន្លែង ឈ្មោះ ជុង ហ្វាង ENTERTAINMENT CLUB បណ្ដាលឲ្យឆេះលើដំបូងស្ទើរអស់ទាំងស្រុង ស្ថិតក្នុងភូមិ ៤សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមសមត្ថកិច្ច បានឲ្យដឹងថា ទាក់ទងនឹងការឆេះនេះ ពុំទាន់ដឹងមូលហេតុនៅឡើយទេ។
ប្រតិបត្តិការអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គិភ័យនេះ សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង មកពីអង្គភាព៖
១- ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន០៧គ្រឿង។
២- កងរាជអាវុធហត្ថខេត្តព្រះសីហនុចំនួន០៣គ្រឿង។
ដោយសមត្ថកិច្ច អាចគ្រប់គ្រងស្ថានការណ៍ទាំងស្រុង នៅវេលម៉ោង១២ថ្ងៃត្រង់នេះ៕
មតិយោបល់