ព័ត៌មានជាតិ

iPhone តម្លៃថោក​កំពុង​សាកល្បង​ប្រើ​នៅក្នុង​រោងចក្រ​ចិន​

​យោង​តាម​ព័ត៌មាន​ចុងក្រោយ​បាន​បញ្ជាក់ថា iPhone 5C​គឺជា iPhone តម្លៃថោក​របស់ Apple ដែល​នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​រូបភាព​នៃ iPhone មួយ​នេះ​ក៏​បាន​លេចចេញ​នៅលើ​អ៊ី​ន​ធើ​ណែ​ត​ជា​បន្តបន្ទាប់​។​

​នៅពេលនេះ​មិន​ខុស​ពី​មុន​ប៉ុន្មាន​ដែរ សារព័ត៌មាន​ចិន បាន​ចុះផ្សាយ​ថា iPhone 5C នឹង​បង្ហាញ​ខ្លួន​នៅក្នុង​ខែ​កញ្ញា​ខាងមុខនេះ ព្រមទាំង​បាន​បង្ហាញ​រូបភាព​ដើម្បី​បញ្ជាក់ថា វា​កំពុងតែ​សាកល្បង​ប្រើ​នៅក្នុង​រោងចក្រ​ប្រទេស​ចិន​។​

​បើ​តាម​ការឲ្យដឹង​បន្ថែម ក្រោយពី​ធ្វើ​ការសាកល្បង​រួចរាល់ ក្រុមហ៊ុន​នឹង​ធ្វើកា​រវេច​ខ្ចប់​ដើម្បី​ត្រៀម​ទុក​ដាក់​លក់​នៅ​ខែក្រោយ​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន Apple បាន​ធ្វើ​ការពន្យារពេល​ក្នុង​ការបង្ហាញ iPhone ជំនាន់​ថ្មី ដែល​ការពន្យារពេល បាន​ធ្វើឲ្យ​ប្រាក់ចំណូល​របស់ Apple ធ្លាក់ចុះ​កាលពី​ត្រីមាស​ទី​១៕

iPhone-5C-Test

មតិយោបល់