ព័ត៌មានជាតិ

Windows 8.1 និង​ចេញ​នៅ​ថ្ងៃ​ទី 18 ខែ​តុលា​នេះ​

​បើ​តាម​ប្រភព​មួយ​បានឲ្យដឹងថា Windows 8.1 របស់​ក្រុមហ៊ុន​របស់ Microsoft នឹង​ត្រូវ​ធ្វើ Update រួចរាល់ ហើយ​ត្រូវ​ចេញ​ផ្សាយ​ជា​ផ្លូវការ​នៅ​ថ្ងៃទី 18 ខែ​តុលា​ខាង​មុខ​នេះ ។​
​បើ​យោង​ទៅតាម​បណ្តាញ​ព័ត​មាន Verge ឲ្យដឹងថា Windows 8.1 នឹង​ធ្វើការ Update រួចរាល់​ដោយ​ភ្ជាប់​មក​ជាមួយ Code រួចជាស្រេច​។ ហើយ​តាម​ប្រភព​ដដែល​បាន​បន្តទៀតថា​ក្រុមហ៊ុន Microsoft ជូនដំណឹង​ដល់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ចែកចាយ​ផ្នែក​រឹង​ឲ្យដឹង​ទុកជាមុន មុនពេល​ចេញ​ផ្សាយ​ជា​ផ្លូវការ​នូវ​ជំនាន់​ថ្មី​របស់ Windows នេះ​ដើម្បី​ត្រៀម​ការ​ចែកចាយ​ដល់​អតិថិជន​របស់​ខ្លួន​។​
windows-8.1
​បន្ទាប់​ពី​ការអភិវឌ្ឍ និង​សាកល្បង​អស់​រយៈ​ជា​យូរ​រួចមក ក្រុហ៊ុន Microsoft បានបញ្ចប់​ការ Update Windows 8.1 បាន​ដូច​បំណង​។ Windows ជំនាន់​ក្រោយ​នេះ​កាន់តែ​មាន​ភាពងាយស្រួល​ក្នុង​ការប្រើប្រាស់​ប៊ូ​តុង Start ព្រមទាំង​មុខងារ​ដែល​អាច​ប្រើ​ជាមួយនឹង​ឧបករណ៍ Tablet ដែល​មាន​ទំហំ 7 អ៊ីង និង 8​អ៊ីង​យ៉ាង​ល្អប្រសើ​៕

មតិយោបល់