ព័ត៌មានជាតិ

បច្ចេកវិទ្យ 3D ត្រូវបាន​គេ​យក​ទៅប្រើ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ​

​វ៉ែនតា 3D ភាគច្រើន​ត្រូវបាន​គេ​យក​ទៅប្រើ​ដើម្បី​មើល​កុន​ដែល​មាន​រូបភាព​ពិត​ដូច​ជា​សកម្មភាព​ជាក់ស្តែង​ដែល​កើតឡើង​នៅ​នឹង​មុខ​យើង​អញ្ចឹង​។ ប៉ុន្តែ​ឥឡូវនេះ​ត្រូវបាន​គេ​យក​ទៅ​ប្រើ​នៅ​ក្នុង​មន្ទី​ពេទ្យ​មួយ​នៃ​ប្រទេ​ចិន ដើម្បី​ធ្វើ​ការវះកាត់​ជំងឺ​មហា​រី​។ Jianping Gong ជា​នាយក​ផ្នែក​ស្រាវជ្រាវ​ជំងឺមហារីក​នៃ​វិទ្យាស្ថាន Tongji បាន​និយាយថា វ៉ែនតា 3D នេះ​អាច​ជួយ​សម្រួល​ដល់​ក្រុម​គ្រូពេទ្យ​ក្នុង​ការវះកាត់​យ៉ាង​ប្រសើរ និង​ធ្វើ​ឲ្យ​ផ្នែក​វេជ្ជសាស្ត្រ​ឈាន​ចូល​ទៅក្នុង​សម័យកាល​បច្ចេកវិទ្យ 3D ផងដែរ​។​

​ជា​ការពិត​ណាស់​បើ​ប្រៀបធៀប​ជាមួយនឹង​ដំណើរការ​នៃ​ការវះកាត់​ដោយ​ប្រើប្រាស់​កែ​ឆ្លុះ​ធម្មតា គឺ​វ៉ែនតា​ប្រភេទ​3D មាន​ភាពប្រសើរ​ជា​ព្រោះ​អាច​មើល​បាន​ច្បាស់ និង​ងាយ​ប៉ានស្មាន​នូវ​ជំរៅ​ដែល​ត្រូវ​ធ្វើការ​វះ​បាន​យ៉ាង​រហ័ស​៕
​https://i1272.photobucket.com/albums/y389/domneng/Decore/Decore136/3D1_zpsa6d8f9f4.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore136/3D2_zps8741e1fb.jpg

មតិយោបល់