ស្ទឹងត្រែងៈ កាលពីវេលាម៉ោង១១និង៣៥នាទីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូបុកសត្វក្របីដើរឆ្លងកាត់ផ្លូវថ្នល់ បណ្តាលឲ្យដួលស្លាប់ម្នាក់ និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ នៅលើដងផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិត្រពាំងព្រៃ ឃុំស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះឈ្មោះ ធា រ៉ា ជាអ្នកបើកបរម៉ូតូម៉ាកវ៉េវ១គ្រឿង ជិះគ្នាបីនាក់ ទិសដៅពីលិច ឆ្ពោះទៅកើត មានល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានក្របីមួយក្បាល បានដើរឆ្លងកាត់ផ្លូវថ្នល់ បណ្តាលឲ្យបុកដួលគ្រោះថ្នាក់ស្លាប់ម្នាក់ ២នាក់ផ្សេងទៀតរងរបួសធ្ងន់ ។ ភ្លាមៗនោះ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះបន្ទាន់ផងដែរ ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងខាងលើ ដើម្បីពិនិត្យ និងប្រគល់សាកសពជនរងគ្រោះឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕



មតិយោបល់