ក្រុមហ៊ុន Samsung បានប្រកាសថាទូរទស្សន៍កញ្ចក់កោង OLED TV របស់ខ្លួននឹងមាននៅក្នុងចក្រភពអង់គ្លេសនាខែក្រោយ។ ទូរទស្សន៍នេះមាន អេក្រង់ទំហំ 55 អ៊ីង ជាបច្ចេកវិទ្យាដំបូង ដែលអនុញ្ញាតឲ្យអ្នកមើលពីភាពខុសគ្នារវាង Full HD ក្នុងពេលតែមួយ តាមរយៈវ៉ែនតា 3D។ វាជាបច្ចេកវិទ្យាចុងក្រោយបំផុតរបស់ Samsung សម្រាប់អតិថិជននៅក្នុងប្រទេសអង់គ្លេស និងអៀរឡង់ ដែលជាជំហានដ៏ល្អមួយក្នុងការនាំចេញផលតផល TV ដែលមានបច្ចេកវិទ្យាខ្ពស់។
Curved OLED TV ជាផលិតផលមួយដែលបានរចនាឡើងយ៉ាងអស្ចារ្យ ហើយមានភាពរស់រវីកក្នុងការកម្សាន្តអារម្មណ៍ជាមួយនឹងអេក្រង់ដ៏ធំ ព្រមទាំងមានគុណភាពច្បាស់ល្អ។ វាត្រូវបានគេត្រៀមរួចរាល់ហើយនូវការចេញផ្សាយខាងមុខនេះ។ ថាមពលត្រូវបានប្រើដោយដំណើរការ quad-core ទូរទស្សន៍ធ្វើការបញ្ជារតាមរយៈកាយវិកា ឬសំឡេងពីចម្ងាយ រួមជាមួយលក្ខណៈពិសេសៗជាច្រើនទៀតដែលបានរួមបញ្ចូលទៅក្នុង TV មួយនេះ ដែលនឹងដាក់លក់ក្នុងតម្លៃ 10,000 ដុល្លារអាមេរិក ។
គួបញ្ជាក់ផងដែរថា ស្លាកសញ្ញាក្រុមហ៊ុន Samsung គឺជា S9C នៅក្នុងចក្រភពអស់គ្លេសមិនទាន់បានប្រកាសជាផ្លូវការនៅឡើយទេ៕
ព័ត៌មានជាតិ
មតិយោបល់