ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយ​ចប់ MTV VMA Awards 2013 Lady Gaga នៅ​តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​

​បន្ទាប់ពី​ធ្វើឲ្យ​ឆាក​កម្មវីធី MTV VMA Awards 2013 រង្គើ​នោះ តារាចម្រៀង Lady Gaga នៅតែ​បន្ត​ធ្វើឲ្យ​អ្នកគាំទ្រ​របស់​ខ្លួន​ភ្ញាក់ផ្អើល ខណៈ​ដែល​បង្ហាញ​ការ​ស្លៀក​ជា​ចំហរ​នៅ​ទីសាធារណៈ​។​
​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ នាង​ក៏​បាន​បង្ហាញ​សាច់​សខ្ចី​របស់​នាង ជាមួយនឹង​សម្លៀកបំពាក់​មើល ឃើញ លី​តូ និង​អាវ​ក្នុង​យ៉ាង​ច្បាស់ក្រឡែត ជូន​សាធារណៈជន​គ្រាន់​ជា​ផ្ទាំងទស្សនីយភាព​កម្សាន្ត​កម្តៅ​សាច់ដុំ​ភ្នែក​។​

​ដោយ​ថ្មីៗ​នេះដែរ​គេ​ឃើញ​នាង​ចេញពី សណ្ណា​គារ​មួយ ដោយ​មាន​អង្គរក្ស​ហែរ​ហម សម្ញែង​សម្លៀក​បំពាក់​បង្ហាញ​ឈុត​ក្នុង​សឹងតែ​ថា ជា​សម្លៀក​បំពាក់​ស្លៀក​ដូច​អត់​ស្លៀក​ក្នុងស្ថានភាព​ខោ​ក្នុង​ប៉ុន​បាតដៃ ដែល​ធ្វើ​ឲ្យ​អ្នកគាំទ្រ​សំឡឹង​មើល​មិន​ដាច់​ភ្នែក ។​

​ចំណែក​ថ្ងៃទី ២ នៃ​កម្មវិធី MTV VMA 2013 នាង Lady Gaga បាន​កម្តៅ​សាច់​ភ្នែក អ្នកទស្សនា​ទូរទស្សន៍ រាប់លាន​នាក់ ព្រោះតែ ការសម្តែង​នាង​ស្លៀក​ឈុត​ប៊ី​គីនី ដោយ​ល្វែង​ខាងក្រោម​ឈុត​នាង​ធ្វើ​ឡើង​ពី​ផ្កា និង​សំបក​លៀស បិទបាំង​តំបន់​សម្ងាត់​របស់​នាង ហើយ ល្វែងលើ អាវទ្រនាប់​ធ្វើ​សំបក​លៀស​សមុទ្រ​ដ៏​ធំ សម្រាប់​បិទបាំង​តែប៉ុណ្ណោះ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore143/LadyGaga1_zps3cc409fe.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore143/LadyGaga2_zps08358318.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore143/LadyGaga3_zpsb9c8b058.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore143/LadyGaga4_zps5a7c5188.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore143/LadyGaga5_zpsbcb968ff.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore143/LadyGaga6_zpsb8a72299.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore143/LadyGaga7_zps23c7b794.jpg
ទស្សនាវីដេអូឃ្លិបនាង Lady Gaga សម្តែងនៅក្នុងកម្មវិធី MTV VMA 2013 ៖

មតិយោបល់