ព័ត៌មានជាតិ

ចិន​វៀតណាម​ជួប​គ្នា​សន្យា​រក​ដំណោះស្រាយ​លើ​បញ្ហា​ជម្លោះដែនសមុទ្រ​ចិន​ខាងត្បូង​

​ទីក្រុង​ប៉េកាំង ( 28/08/13 ) : លោក​រដ្ឋមន្ត្រី​ការបរទេស​ចិន Wang Yi បាន​ទទួល​ជំនួប​ជាមួយនឹង​លោក​ភាគី​តំណាង​មក​ពី​វៀតណាម Pham Binh Minh កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នៅ​ទីក្រុង​ប៉េកាំង​ដោយ​គោលបំណង​ស្វែងរក​ដំណោះស្រាយ​មួយ​ដ៏​ប្រសើរ​ក្នុង​បញ្ហា​ជម្លោះ​នៅ​សមុទ្រ​ចិន​ភាគខាងត្បូង​។​
2013-08-29_093413
​លោក Wang បាន​និយាយថា​ប្រទេស​ទាំង​ពីរ​គួរ​ជម្រុញ​ទៅ​មុខ​ឲ្យមាន​ការ​សហប្រតិបត្តិកា​រ​គ្នា​យ៉ាង​ល្អ​ទៅ​ការ​ធ្វើ​នាវាចរ​នៅតាម​ដែនសមុទ្រ​ហើយ​ពួក​យើង​គួរតែ​ធ្វើការ​រួមគ្នា​ក្នុង​ការ​គ្រប់​គ្រង់​ជម្លោះ​នានា​ដែល​ពាក់ព័ន្ធ​ហើយ​ព្យាយាម​ផ្លាស់ប្តូរ​ការប្រកាន់​គ្នា​ទៅ​ជាឧិ​កាស​ក្នុង​ការសហគ្នា​វិញ​។​លោក Pham ក៏​បាន​បង្ហាញ​ពី​ជំហរ​របស់​ខ្លួន​ដែល​បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការទទួលយក​ដំណោះស្រាយ​និង​ស្វែងរក​សន្តិសុខ​ក្នុង​ជម្លោះ​ផងដែរ​។​

​នៅក្នុង​ជំនួប​នេះ​មេដឹកនាំ​តំណាង​ប្រទេស​ទាំង​ពីរ​នេះ​ក៏​បាន​ចុះកិច្ចសន្យា​លើ​កិច្ចប្រតិបត្តិការ​មួយចំនួន​ដែល​នឹង​នាំឲ្យ​មាន​ការខិត​ជិត​គ្នា​រវាង​មិត្តភាព​របស់​ប្រទេស​ទាំង​ពីរ​ដូចជា​កិច្ចសហប្រតិបត្តិកា​រ​ពាណិជ្ជកម្ម​ការបង្កើ​ន​ទំនាក់ទំនង​វប្បធម៌​ដូចជា​ការផ្លាស់ប្តូ​រ​ទស្សនៈកិច្ច​សិក្សា​រវាង​និស្សិត​នៃ​ប្រទេស​ទាំង​ពីរ​។​
​គួរ​បញ្ជាក់​ដែរ​ថា​លោក Pham ក៏​នឹង​ត្រូវ​មាន​វត្តមាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​លើក​ទី 10 នៃ​កិច្ចប្រជុំ​ពិសេស​នៃ​ថ្នាក់ដឹកនាំ​ប្រទេស​អាស៊ាន​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ផង​៕​

មតិយោបល់