កំពតៈ លោកអធិការរងក្រុងកំពត ទទួលផ្នែកព្រហ្មទណ្ឌ បានប្រាប់ Post News ថា កម្លាំងអធិការដ្ឋាននគរបាល បានចុះល្បាតស្រាប់តែប្រទះឃើញក្រុមក្មេងទំនើងចំនួន២នាក់ ដោយមានការសង្ស័យ បានធ្វើការឆែកឆេរប្រទះឃើញមានដាវសាំម៉ូវ៉ៃ២ដើម កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ នៅភូមិទ្វីខាងជើង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។
បច្ចុប្បន្ន ក្រុមក្មេងទំនើងត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់