ខេត្តកណ្តាលៈ មន្ត្រីអនុរក្សពន្ធនាគារខេត្តកណ្តាលបានឲ្យដឹងថា ជនជាតិបារាំងឈ្មោះ Bernard louis FranCois Scudeller អាយុ៥០ឆ្នាំ ដែលកំពុងជាប់ឃុំបណ្តោះអាសន្ន ក្នុងពន្ធនាគារពីបទរំលោភបំពានផ្លូវភេទលើកុមារប្រព្រឹត្តឡើងអំឡុងឆ្នាំ២០១៥ នៅស្រុកស្អាង ខេត្តកណ្តាល នោះនៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះប្រធានក្រុមប្រឹក្សាអង្គជំនុំជំរះ សាលាដំបូងខេត្តកណ្តាលលោក ទី សំណាង បានប្រកាសបិទបញ្ចប់ការសាកសួរនិងលើកពេលទៅថ្ងៃក្រោយទៀតខណៈ ជនជាប់ចោទជាជនជាតិបារាំងធ្វើសេចក្តីថ្លែងការណ៍តែម្នាក់ឯងមិនឲ្យដើមបណ្តឹងជាជនរងគ្រោះ (អនិតិជន) បានឆ្លើយបំភ្លឺពីហេតុការណ៍ចំណែកឯលោកមេធាវីបោះបង់ការងាររបស់ខ្លួនដោយដើរចេញពីបន្ទប់សវនាការ។
សវនាការសាកសួរសំណុំរឿងជនជាតិបារាំងដែលជាប់ចោទពីបទទិញពេស្យាចារកុមារពេលនេះជាលើកទី១០ហើយមានលោកចៅក្រម ៣រូបគឺលោកទីសំណាងប្រធានក្រុមប្រឹក្សាអង្គជំរុំជំនះ លោកគឹម ម៉េង លោក ងួន វុទ្ធី និងព្រះរាជអាជ្ញារងលោកទេព មុន្នីន។
លោក គឹម ម៉េង ចៅក្រមក្នុងអង្គជំនុំជំរះសំណុំរឿងជនជាតិបារាំងខាងលើបានថ្លែងឲ្យដឹងថាមូលហេតុដែលបញ្ចប់ការសាកសួរព្រោះតែលោកមេធាវីការពារជនជាប់ចោទជនជាតិបារាំងបានបោះបង់តួនាទីដើរចេញពីបន្ទប់សវនាការ ជាពិសេសជនជាប់ចោទបានធ្វើសេចក្តីថ្លែងការណ៍តែម្នាក់ឯងមិនស្តាប់អង្គសវនាការសំណូមពរឲ្យដើមបណ្តឹង (ជនរងគ្រោះ) អនីតិជនបានឡើងឆ្លើយអំពីហេតុការណ៍ដែលបានកើតឡើងផង។
គួរបញ្ជាក់ថា នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជនក្រសួងមហាផ្ទៃបានឲ្យដឹងថាជនជាតិបារាំងនោះត្រូវបានឃាត់ខ្លួននៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ ការឃាត់ខ្លូនជនជាតិបារាំងខាងលើនេះបន្ទាប់ពីសមត្តកិច្ចរកឃើញអំពើរំលោភបំពានផ្លូវភេទលើកុមារដោយការអូសទាញលួងលោមផ្តល់ ចំណីនិងឲ្យលុយបន្តិចបន្តួច។
មន្រ្តីនគរបាលបញ្ជាក់ថាក្មេងប្រុសរងគ្រោះដែលត្រូវឈ្មោះ Bernard louis Francois Scudeller ភេទប្រុស អាយុ៥០ឆ្នាំ កាន់លិខិតឆ្លងថែនលេខ ១២AY៦១៥៩០ ប្រើវិធីអូសទាញលួងលោមផ្តល់ជាសំភារៈថវិកា ដើម្បីបានរួមភេទមានចំនួន១៥នាក់ បានដាក់ពាក្យបណ្តឹង។
នគរបាលបញ្ជាក់ថាបុរសជនជាតិបារាំងខាងលើត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាខេត្តកណ្តាល ក្រោមបទចោទប្រកាន់ទិញពេស្យាចារកុមារ៕
មតិយោបល់