ក្រសួងកសិកម្មចិន (MOA)បានឲ្យដឹងថា ជំងឺអុតក្តាមកំពុងផ្ទុះ និងរីករាលដាល នៅក្នុងតំបន់ស្វ័យយ័ត របស់ប្រទេសចិន ។ នេះបើយោងតាម ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយ កាលពីរាត្រីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៣។
ជំងឺអុតក្តាមគោក្របី បានផ្ទុះឡើងក្នុងភូមិ Biru County ហើយជំងឺនេះផ្ទុះ ឡើង តាំងពីថ្ងៃទី១០ ខែសីហា កន្លងទៅនេះ ។ គិតមកដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៣ ជំងឺអុតក្តាមគោក្របី បានផ្ទុះឡើងនៅ Nagqu ដោយកើតលើ សត្វគោចំនួន ៩៩ក្បាល ដែលព័ត៌មាននេះទទួលបានពី ក្រសួងកសិកម្មចិន។
គួរបញ្ជាក់ផងដែរថា ជំងឺអុតក្តាមគោក្របី កើតឡើងនៅលើសត្វពាហនៈ ហើយភាគ ច្រើនកើតលើសត្វគោក្របី ជ្រូក ច្រើនជាងគេ៕
មតិយោបល់