ព័ត៌មានជាតិ

មិនធ្លាប់មាន! ក្មេងទំនើងប្រមាណ៥០នាក់ លើកគ្នាមកកាប់សិស្សសាលា បំផ្លាញម៉ូតូជិត២០គ្រឿងរត់គេចដូចសង្គ្រាម!

តាកែវៈ លោកអធិការស្រុកគិរីវង់ បានប្រាប់ Post News ថា កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ មានករណីវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដ៏ទៃ ដែលបង្កឡើងក្នុងជម្លោះរវាងក្រុមក្មេង២ក្រុម៖
ទី១.ក្រុមក្មេងសិស្សវិទ្យាល័យគិរីវង់
ទី២.ក្រុមក្មេងសិស្សវិទ្យាល័យសុខអាន

លោកអធិការបានបន្តថា ក្រុមក្មេងសិស្សវិទ្យាល័យគិរីវង់ មានឈ្មោះ ទី១ គង់ ដាវី ភេទប្រុស អាយុ១៩ឆ្នាំ(ឃាត់ខ្លួន), ទី២ឈ្មោះ ហង ហួរ ភេទប្រុស អាយុ២១ឆ្នាំ(ឃាត់ខ្លួន),ទី៣ឈ្មោះ ម៉ិល លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ(ឃាត់ខ្លួន),ទី៤ ដាន់ចាន់ធាវី ភេទប្រុស អាយុ១៩ឆ្នាំ(ឃាត់ខ្លួន),ទី៥ ឈ្មោះ ហុង ជីវស៊ាង ភេទប្រុស អាយុ១៦ឆ្នាំ(ឃាត់ខ្លួន),ទី៦ឈ្មោះ ហោម សាញ់ ភេទប្រុស អាយុ១៧ឆ្នាំ(ឃាត់ខ្លួន),ទី៧ឈ្មោះ គង់ ដាវីត ភេទប្រុស (គេចខ្លួន),ទី៨ឈ្មោះ សិត ភេទប្រុស (គេចខ្លួន),ទី៩ឈ្មោះ ឆ្លាត ភេទប្រុស (គេចខ្លួន),ទី១០ឈ្មោះ ដួង ភេទប្រុស(គេចខ្លួន),ទី១១ឈ្មោះ អង់ ជីមី ភេទប្រុស (គេចខ្លួន),ទី១២ឈ្មោះ ម៉ែន ចាន់លីហួ ភេទប្រុស(គេចខ្លួន),ទី១៣ឈ្មោះ ឡាយ ពិសិទ្ន​ ភេទប្រុស (គេចខ្លួន) និងទី១៤ឈ្មោះ ម៉ុក សាមីត ភេទប្រុស អាយុ១៨ឆ្នាំ (ឃាត់ខ្លួន)។

ចំណែកក្រុមក្មេងសិស្សវិទ្យាល័យសុខអាន រួមមាន៖ ទី១ឈ្មោះ ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ (ឃាត់ខ្លួន),ទី២ឈ្មោះ សៀង សម្បត្តិ ភេទប្រុស អាយុ១៨ឆ្នាំ (គេចខ្លួន),ទី៣ឈ្មោះ ជប់ តាន ភេទប្រុស (គេចខ្លួន),ទី៤ឈ្មោះ ជប់ រុនី ភេទប្រុស​ (គេចខ្លួន),ទី៥ឈ្មោះ សៀន ចំរើន ភេទប្រុស (គេចខ្លួន),ទី៦ឈ្មោះ អោង ម៉ែ ភេទប្រុស (គេចខ្លួន),ទី៧ឈ្មោះ ស៊ុង ប្រេម ភេទប្រុស (គេចខ្លួន),ទី៩ឈ្មោះ ដេត ភេទប្រុស (គេចខ្លួន) និងទី១០ឈ្មោះ ឡែម ភេទប្រុស (គេចខ្លួន)។

លោកអធិការបន្តទៀតថា ក្នុងករណីជម្លោះនេះ ភាគីទាំង២ មិនបណ្តាលឲ្យមានរបួសស្នាមលើគ្នាឡើយ ប៉ុន្តែសកម្មភាពពួកគេ បែរជាទៅវាយបំផ្លិចបំផ្លាញម៉ូតូគ្នាទៅវិញទៅមក។

ដោយម៉ូតូរបស់ក្រុមក្មេងសិស្សវិទ្យាល័យគិរីវង់ ខូចខាតអស់៣គ្រឿង និងម៉ូតូក្រុមក្មេងសិស្សវិទ្យាល័យសុខអាន ខូចខាតអស់១៤គ្រឿង។
ចំពោះករណីនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿងនិងសង្កេត ធ្វើការស្រាវជ្រាវបន្ត៕

មតិយោបល់