ព័ត៌មានជាតិ

បុរសម្នាក់បានធ្វើអត្តឃាត ចងកសម្លាប់ខ្លួនដោយសារតែ…

កំពង់ឆ្នាំង: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពស.២៥៦៤ត្រូវនឹងថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំន២០២០វេលា ម៉ោង២១:៣០នាទី នៅចំណុចផ្ទះឈ្មោះ ណឹម សុខុម ភេទប្រុស ស្ថិតនៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កើតមានករណីធ្វើអត្តឃាត ចងកសម្លាប់ខ្លួនដោយជនរងគ្រោះមានឈ្មោះតុម ប៊ុនធឿន ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិ/ឃុំ ខាងលើ ត្រូវជាប្អូនម្ចាស់ផ្ទះបានយកខ្សែលីឡុង ពណ៌ខ្មៅធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅហ្នឹងដើមព្រីង ខាងកើតផ្ទះចម្ងាយ ២០ម៉ែត្រ បណ្ដាលឲ្យស្លាប់ ។ មូលហេតុជនរងគ្រោះមានជំងឺសរសៃ ប្រសាទច្រើនប្រកាច់ញឹកញាប់ ។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើកោសល្យវិច័យ និងបានអះអាងថាឈ្មោះខាងលើពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន ៕

មតិយោបល់