កំពង់ចាមៈ កម្លាំងនគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍មហាលាភ ចុះបង្ក្រាបបទល្មើសនេសាទកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចកោះតាទុយ និងមាត់បាងរាំងជ្រំ ក្នុងឡូតិ៍លេខ៨ ស្ថិតក្នុងឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
ការបង្ក្រាបនេះដែរ ធ្វើឡើងដោយមានការដឹកនាំកម្លាំងដោយលោក អនុសេនីយ៍ឯក ស៊ីម យុទ្ធា អធិការរងទទួលសន្តិសុខ រួមនិងកម្លាំងក្រោមឱវាទជាច្រើននាក់ ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចខាងលើ។ ជាលទ្ធផល សមត្ថកិច្ចបង្ក្រាបបាន លូស្បៃមុងចំនួន៥មាត់, របាំងប្រួលប្រវែង ៥៣០ម៉ែត្រ,បង្គោលឬស្សីចំនួន៦១០ដើម ត្រូវបានបំផ្លាញចោលនៅនឹងកន្លែង។ ចំណែកលូស្បៃមុង ត្រូវបានសមត្ថកិច្ចដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ត្រៀមប្រគល់ឲ្យជំនាញជល់ផល ខេត្តកំពង់ចាម ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់