ព័ត៌មានសិល្បៈ និងកម្សាន្ត

បទ​ចម្រៀង​ដ៏​កម្សត់​ប្រចាំ​សប្តាហ៍​បាន​មក​ទៀត​ហើយ តែកុំ​សម្រក់ទឹកភ្នែក​​តាម

​នៅ​សប្តាហ៍​នេះដែរ វា​មិន​ខុស​ពី​សប្តាហ៍​មុន​នោះទេ សម្រាប់​ថ្ងៃ​ចុង​សប្តាហ៍ គេហទំព័រ ដំណឹង តែងតែ​ពាំនាំ​យក​មក​នូវ​តន្ត្រី​ចម្រៀង​ដ៏​កម្សត់ ចែក​ជូន​ប្រិយមិត្ត​ជិត​ឆ្ងាយ គ្រាន់​ជា​ការ​ស្តាប់​កម្សាន្ត និង​សម្រក់​ទឹកភ្នែក​តាម​។​
Sad Song
​បទ​ចម្រៀង​ក្រោម​ចំណងជើង​ថា Tong Hua ដែល​ច្រៀង​ដោយ​តារាចម្រៀង Guang Liang គឺ​ជា​បទ​មនោ​សញ្ជត​នាដ៏​កម្សត់​របស់​ចិន ដោយ​កម្សត់ និង​សប្បាយ​ដល់​ទីបញ្ចប់ ។ សម្រាប់​តួ​ប្រុស​នៅ​ក្នុង​សាច់​រឿង​ចម្រៀង​នេះ ហាក់ដូចជា​កម្សត់​ពេក ចំណែក​តួ​ស្រី​កាន់តែ​កម្សត់​ទៀត សូម្បី​តែ​មើល​រឿង កម្សត់ ក៏​ស្រក់​ទឹកភ្នែក​តាម អន្លង់​អន្លោច​ទៅតាម​សាច់រឿង ។ តែ​ទោះជា​យ៉ាងណា​នេះ​ក្តី សាច់​រឿង​ចម្រៀង​នេះ​តម្រូវឲ្យ តួ​ស្រី​គឺ​មាន​ជំងឺ​មហា​រី​ខួរ ដោយ​តែងតែ​ឈាម​ច្រមុះ ខណៈ​ដែល តួ​ប្រុស​ថើប ដោយ​ព​ពោរ​ទៅដោយ​ឈាម​ជាប់​និង​ច្រមុះ ហើយក៏​ជា​ពេល​ដែល​តួ​ប្រុស​ត្រូវ​ដឹង​ថា នាង​ពិតជា​មាន​ជំងឺ ។ ដោយឡែក​តួ​ស្រី​ក្នុង​សាច់​រឿង​នេះ​ដែរ ទោះបី​ថា​ខ្លួន​មាន​ជំងឺ តែ​នៅ​តែ​ញញឹម ព​ព្រាយ ទោះ​ក្នុង​លក្ខណ​ណា​ក៏​ឡើយ ។ តែ​អ្វី​ដែល​ខ្លួន​តួ​ស្រី​ចង់ដឹង និង​សម្រច​បំណង​បំផុត នោះ​គឺ​ចង់​ឃើញ​តួ​ប្រុស សម្រេច​បំណង របស់ខ្លួន បង្ហាញ​វត្តមាន​លើ​ឆាក ជាមួយនឹង​តន្ត្រី​ដ៏​កម្សត់ ដែល​តួ​ស្រី បានដាក់ ភ្លេង ឲ្យ តីង ណុងៗ នោះ ។ ក្តី​ស្រម៉ៃ​ដែល តួ​ស្រី​ចង់ឃើញ ក៏​ដូច​បំណង ខណៈ​នោះ​ហើយ ដែល​ធ្វើឲ្យ​តួ​ប្រុស ស្ទើរតែ​ទប់​ទឹកភ្នែក មិន​បាន​ទៅ​ហើយ ដែល​ឃើញ​មនុស្ស​ជា​ទី​ស្រា​លាញ់​របស់ខ្លួន ដេក​ស្នូក​ស្តឹង លើ​ឆាក​។
​តើ ដើម្បី​ស្នេហា មនុស្ស ហាន​លះបង់ យ៉ាងនេះ​ឬ ? នេះ​ឬ​ស្នេហា ?

​ទស្សនា​បទ​ចម្រៀង ដូចខាងក្រោម​នេះ ៖​

មតិយោបល់