ព័ត៌មានជាតិ

ទ្រនាប់ជើង​ថ្មី​របស់ Gareth Bale លេងឲ្យ Real Madrid បាន​បង្ហាញ​ខ្លួន​ហើយ​

​យោងទៅតាម ប្រភពព័ត៌មាន AS បាន ឲ្យដឹងថា ទ្រនាប់ជើង​មួយគូរ យីហោ​ដ៏​ល្បីល្បាញ Addidas ត្រូវបាន​ផ្ញើរ​ទៅកាន់ ក្លិប Real Madrid ដោយ​មាន​ឈ្មោះ អ្នកទទួល កីឡាករ Gareth Bale ។​
​កាសែត​កីឡា​ដ៏​ល្បីល្បាញ របស់អេ​ស្ប៉ាញ បាន​បង្ហោះ រូប​មួយ​សន្លឹក ដែល​ទាក់ទិន​នឹង​កញ្ចប់​ទ្រនាប់ជើង ដែល​ផ្ញើរ​ពី ទីស្នាកកា​ល​កណ្តាល របស់​ផលិតផល Addidas នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ ទៅកាន់​កីឡាករ Gareth Bale ដោយ​ភ្ជាប់​មក​ជាមួយនឹង​អស​យដ្ឋា​ន ក្លិប Real Madrid ។​តាម​ប្រភព​ព័ត៌មាន​បានឲ្យដឹងថា កញ្ចប់​នោះ​ដែរ មាន​ទ្រនាប់ជើង មួយគូ សម្រាប់​កីឡាករ Bale ប្រើប្រាស់​ក្នុង​ដំណើរការ​បង្ហាញខ្លួន​នៅក្នុង​ក្លិប Real Madrid ។ ដោយ​ហេតុផល​នេះ​ដែរ ប្រាកដ​ណាស់ កីឡាករ នឹង​បង្ហាញ​ទម្រង់​លេង​នៅ​រដូវ​កាល​នេះ ជាមួយនឹង​ក្លិប Real Madrid ។​

​ការមកដល់ របស់​កីឡាករ Gareth Bale មកកាន់​ក្លិប Real Madrid នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ នៅលើ​ទំព័រ​សារព័ត៌​ពោរពេញ​ទៅ ព័ត៌មាន​កីឡាករ​រូបនេះ ។​
​កាលពី​សប្តាហ៍​មុន​នេះ​ដែរ កាសែត AS ក៏​បាន​និយាយថា Gareth Bale បាន​មក​ដល់​ទីក្រុង Madrid ដោយ​ត្រូវ​រៀបចំខ្លួន សម្រាប់​ក្រុម​ថ្មី ។ ដោយឡែក ខាង​ក្លិប Real Madrid ក៏​បាន​រៀបចំ​ឆាក​រួចរាល់​ហើយ ផងដែរ ក្នុង​ដំណើរ​បង្ហាញខ្លួន កីឡាក​រូបនេះ នៅក្នុង​ក្លិប​ខ្លួន ដូច​ដែល​ខ្លួន​ធ្លាប់ធ្វើ កាល​ពី​ទទួល​កីឡាករ Ronaldo ផងដែរ ។ តែ កីឡាករ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់ មិនទាន់​ដំណើរការ​នៅឡើយ​នោះទេ​។​

​ទោះបីជា​សេចក្តីប្រកាស ហាក់ដូចជា​មាន​លក្ខណៈ​មិនសូវ​ប្រាកដប្រជា តែ សម្រាប់​ថ្ងៃ​បន្ទាប់ អ្នកគាំទ្រ​នឹង​បាន​ចម្លើយ ជាក់​មិនខានឡើយ ដោយ​ដៃគូ​ទាំងសងខាង នឹង​ជួបជុំគ្នា ដាក់​តុ​ចរចារ នៅអេ​ស្ប៉ាញ នៅ​ថ្ងៃ​ទី ២ ខែ កញ្ញា ខាងមុខនេះ ៕​
https://i1272.photobucket.com/albums/y389/domneng/Decore/Decore172/GarethBale5_zpsb99c33c6.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore172/GarethBale3_zps747d41a3.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore172/GarethBale2_zps02ee2f32.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore172/GarethBale4_zps50283a33.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/Decore172/GarethBale1_zpsacb58444.jpg

មតិយោបល់