ព័ត៌មានជាតិ

ក្រុមចោរស្ទាក់ប្លន់ម៉ូតូកាលពី១ឆ្នាំមុន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

កំពត: កាលពីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៨ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយអធិការស្រុកឈូក បានស្រាវជ្រាវបង្ក្រាបក្រុមស្ទាក់ប្លន់ម៉ូតូតាមផ្លូវ ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ២០១៧។

ឃាត់ខ្លួនបានចំនួន២នាក់ ទី១ឈ្មោះ ធន ធុន ភេទប្រុស អាយុ៥១ឆ្នាំ មានស្រុកកំណើតភូមិដំណាក់ឈ្នួល ឃុំល្បើក ស្រុកឈូក ខេត្តកំពត បច្ចុប្បន្នស្នាក់នៅភូមិតេជោជ្រៃបាក់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ និងទី២ឈ្មោះ សួង មាន ភេទប្រុស អាយុ២២ឆ្នាំ នៅអូរដងសន្ទូច ក្នុងភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត ។

តាមរយ:ចម្លើយសារភាពជនល្មើសទាំង២នាក់នេះ ធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូនៅខេត្តកំពង់ស្ពឺថែមទៀត៕

មតិយោបល់