ព័ត៌មានជាតិ

លុចស៊ីស Rx300 ប៉ះគ្នាជាមួយម៉ូតូ របួសមនុស្ស ២នាក់

តាកែវ: នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង ៥និង៣០នាទីល្ងាច មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងរវាងរថយន្ត និងម៉ូតូក្នុងទិសដៅបញ្ច្រាសទិសគ្នា នៅត្រង់ចំណុចផ្លូវលេខ២០១ ផ្លូវវាងក្រុងក្នុងភូមិព្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

រថយន្តម៉ាក Lexus Rx300 ពណ៌ខ្មៅ ពាក់ស្លាកលេខ 2AT-4900 បើកបរក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់ស្រមោល។

ចំណែកម៉ូតូម៉ាក ស្កុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1M-2220 អ្នកបើកបរឈ្មោះ ណុប វណ្ណ: ភេទស្រី អាយុ ៣២ឆ្នាំ មុខរបរធ្វើស្រែ រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ និងអ្នករួមដំណើរម្នាក់ឈ្មោះ ញិប មានុន ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិឃុំជាមួយគ្នា(អ្នកទាំងពីររងរបួសធ្ងន់)

មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបរម៉ូតូបើកបរមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី រីឯអ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តតាកែវ៕

មតិយោបល់