ស្ត្រីជប៉ុនម្នាក់បានសម្រេចចិត្ត ធ្វើការផ្លាស់ប្តូររាងកាយរបស់ខ្លន ដែលមានការពាក់ព័ន្ធ មកទល់នឹងពេល ជាមួយនឹងគ្រឿងសំអាងកាយ ជាង ៣៥ ដែលចំណាយទឹកប្រាក់ ១០ លានយ៉េន ឬ 102,000 ដុល្លារ។
ស្ត្រីរូបនេះត្រូវបានគេស្គាល់ថា ជាតារាម៉ូដែល ឈ្មោះ Vanilla Chamu នាងបាននិយាយថា នាងកំពុងសម្រេចចិត្ត និងមានបំណងប្រាថ្នារបស់ខ្លួន ធ្វើការកែសម្រេស់ និងវះកាត់ ដោយទទួលបានរូបរាង និងមុខមាត់យ៉ាងណា ឲ្យដូចទៅនឹង កូនតុក្កតា បារាំង។
ដើមឡើយ Vanilla Chamu ជាមនុស្សសាមញ្ញាធម្មតា តែមិនសូវស្អាត និងជាក្មេងជំទង់ជប៉ុន ដែលមានមុខមាត់ខ្មួរ តែក្រោយពីវះកាត់ មុខមាត់របស់នាង ដូចទៅនឹងមនុស្សភាគខាងលិច។
ស្រីស្រស់តារាម៉ូដែលរូបនេះ បានវះកាត់ដំបូង ដោយកែមុខមាត់ និងរូបរាង នៅពេលដែលនាងមានអាយុ ១៩ ឆ្នាំ និងក្រោយមកទៀតក៏លេចមុខក្នុងអាជីពជាតារាម៉ូដែល។
ជាមួយនឹងរូបរាង មិនធម្មតាដែលទទួលបានពីការវះកាត់ បាធ្វើឲ្យនាងហានឈរបង្ហាញរូបរាងក្នុងចំណុងចំនោមមនុស្សជាច្រើន និងហាក់ដូចជាកូនក្រមុំតុក្កតាបារាំង៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
មតិយោបល់