ព័ត៌មានជាតិ

រឿងរ៉ាវ​នៃ​ស្រា​ក្រឡុក​ម្រាមដៃ បន្ទាប់ពី​បុរស​អាមេរិក​ត្រូវ​ពិន័យ ៥០០ ដុល្លារ​

​រឿង​អាថ៌កំបាំង​នៃ​ស្រា​ក្រឡុក​៖ បុរស​អាមេរិក​ម្នាក់ ដែល​មិន​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ឲ្យ​ពិតប្រាកដ ដោយ​ត្រឹម​តែ​ស្គាល់​ថា Josh ដែល​មកពី New Orleans ដោយ​ចំណាយ​ជូន​សណ្ឋាគារ Downtown Hotel នៅ ទីក្រុង Dawson នៅ​តំបន់ Yukon ប្រទេស​កាណាដា នូវ​ទំហំ​ទឹក​សាច់ប្រាក់​ពិន័យ ៥០០ ដុល្លារ បន្ទាប់ ពី​គាត់​មាន​គោលបំនង​លេប ដៃ​មនុស្ស ។ សម្រាប់​មេដៃ​មនុស្ស​នេះ​ដែរ ជា​ផ្នែក​មួយ​នៃ​ភេ​ស​ជ្ជះ ដែល​គេ​ហៅថា Sourtoe Cocktail ប្រភេទ​ស្រា​នេះដែរ ជា​ស្រា​ប្រចាំត្រកូល​របស់​សណ្ឋាគារ​មួយ​នេះ ដោយ​បាន​ចាប់ផ្តើម ធ្វើឡើង​ដោយ​បុរស​ចម្លែក​ម្នាក់ នៅ​ទ​ស្សវ​ត្យ​ឆ្នាំ ១៩៧០ ដោយ​មាន​ឈ្មោះ​ថា Captain Dick ។​លោក Captain Dick គឺជា​អ្នក​ដែល​បាន​រកឃើញ​ស្រា​ម្រាមដៃ​នេះ និង​ធ្វើ​ជា​ភេ​ស​ជ្ជះ​មួយ​ចេញ​។ ដោយ​ច្បាប់​នៃ​ការ​ញ៉ាំ​ស្រា ឬ​ភេ​ជ្ជះ​នេះ យ៉ាងហោចណាស់ ត្រូវតែ​បបូរមាត់​ប៉ះ​និង​ម្រាមដៃ ដែល​បាន​ដាក់​ក្នុង​កែវ​នោះ ហើយ​ពួកគេ​មិន​អា​ចលេម​វា​បានទេ ប្រសិនបើ​មិន​គោរព​ច្បាប់ និង​ពិន័យ​ជា​ទឹកប្រាក់ ៥០០ ដុល្លារ​។​
2013-09-01_101240
​ដោយឡែក​ជាក់ស្តែង លោក Josh ដែល​មាន​គោលបំណង​លើស​ពី​ការ ប៉ះ​នឹង​បបូរមាត់ បាន​ផឹកស្រា​នោះ​ហើយ និង​លេប​វា​ចូល​ទៀត ដោយ​ចាត់ទុក​វា​ជា​គ្រឿងក្លែម​។​
​តាម​របាយការណ៍​របស់លោក Terry Lee ដែល​ជា​អ្នគ្រប់គ្រង​លើ មេដៃ​នេះ បានឲ្យដឹងថា នៅថ្ងៃនោះ លោក Josh បាន​មក​កម្សាន្ត នៅក្នុង​បារ និង​ត្រូវ​ចំណាយ ប្រាក់ ៥ ដុល្លារ សម្រាប់​យក​ម្រាមដៃ​នោះ ដាក់​ក្នុង​ស្រា រួច​ផឹក និង​លេប​មេដៃ​ចូលក្នុង​ពោះ​ក្អឿក ។​បន្ទាប់​ពី​បញ្ហា​នេះ គាត់​ក៏​បាន​ឲ្យប្រាក់ ៥០០ ដុល្លារ ដាក់​លើ​តុ អ្នក​ដែល​គ្រប់គ្រង មេដៃ ដែល​មាន​ជាតិ​ពិសេស សម្រាប់​ដាក់​ក្នុង​សុ​រា នេះ​។​
​វា​ជា​សំណាង​ល្អ​ហើយ សម្រាប់​អ្នក​ដែល​ចង់​ទៅ​សាក​ស្រា​មេដៃ ឬ​ម្រាមដៃ​នេះ អាច​នឹង​មាន​ឱកាស​សាក ល្ប​ង ព្រោះថា ម្ចាស់​សណ្ឋាគារ​នេះ​បានធ្វើ ម្រាមដៃ សម្រាប់​ដាក់​ស្រា​នេះ រួចរាល់​ហើយ ប៉ុន្តែ​សម្រាប់​ម្រាមដៃ ដែល​បុរស​ឈ្មោះ Josh លេប​នោះ គឹជា​ម្រាមដៃ​ចុងក្រោយ ។ ដោយ​រយៈពេល​កន្លងមក នេះ ម្រាមដៃ​ដែល​ដាក់​នៅក្នុង​ស្រា​នេះ ត្រូវបាន​បាត់បង់​អស់​ចំនួន ៨ ម្រាមដៃ ដោយ​ត្រូវ​បាន​បាត់បង់​ដោយ​ការ​លួច និង​ភ្ញៀវ​ច្រឡំ​លេប​វា ។ ជាង​នេះ ម្ចាស់​សណ្ឋាគារ បាន​សម្រេចចិត្ត ក្នុង​ការពិន័យ ចំពោះ​ភ្ញៀវ​ដែល​លេប ម្រាមដៃ ដែល​មាន​ជាតិ​ពិសេស សម្រាប់​ដាក់​ក្នុង​ស្រា​នោះ ដោយ​ទំហំ​ទឹកប្រាក់ ២៥០០ ដុល្លារ​៕​
ទស្សនាវីដេអូឃ្លិបដូចខាង​ក្រោមនេះ​៖

មតិយោបល់