ព័ត៌មានជាតិ

ត្រី​ងាប់​រាប់សែន​ក្បាល​នៅ​ទន្លេ Fu ប្រទេស​ចិន​

​ត្រី​ងាប់​រាប់រយ​ពាន់​ក្បាល​បាន​អណ្តែត​ពេញ​ផ្ទៃ​ទន្លេ Fu នៅក្នុង​ទីក្រុង Wuhan ខេត្ត Hube ភាគ​កណ្តាល​នៃ​ប្រទេស​ចិន កាលពី​ថ្ងៃ​អង្គារ ដោយសារតែ​នៅក្នុង​ទឹកទន្លេ មាន​សារធាតុ​គីមី​ពុល​។ នេះ​បើ​យោងតាម ក្រុមមន្ត្រី​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ ម្សិលមិញ​។​

​សារព័ត៌មាន Global Post បាន​ដកស្រង់​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ ថា ត្រី​ងាប់​ប្រហែល​១០០.០០០​គីឡូក្រាម និង​មាន​ទំហំ ប្រមាណ​ជា ៤០​គី​ឡូ នៅលើ​ផ្ទៃ​ទន្លស ត្រូវ​បាន​ប្រមូល​យក​ចេញពី​ទន្លេ​នេះ​។​

​តាម​ការស៊ើបអង្កេត​បា​ន​រកឃើញថា កម្រិត​ជាតិ​អាស៊ីត​អាម៉ូញ៉ាក់​នៅក្នុង​ទឹកទន្លេ​មាន​ខ្ពស់ ដែល​ខុស​ពី​ស្ដង់ដារ​ជាតិ ហើយ​បើ​តាម​ការសន្និដ្ឋាន ជាតិ​ពុល​នេះ​បាន​ហូរ​ចេញ​ពី​រោងចក្រ​គីមី​មួយ​កន្លែង​នៅ​ជាប់​ដង​ទន្លេ​នេះ​៕

china_fish_20013_9_4

11

មតិយោបល់