មនុស្សជាច្រើននិយាយថាទឹកដែលបើកចេញពីក្បាលរ៉ូប៊ីណេគឺមានសុវត្ថិភាពក្នុងការផឹក ខណៈពេលដែលអ្នកផ្សេងទៀតអះអាងថា វាជាថ្នាំពុលដ៏អាក្រក់បំផុតនៅលើលោកនេះ។ ប៉ុន្តែគំនិតល្អបំផុតនោះ គឺមានតែយកវាទៅធ្វើតេស្តទេ ដើម្បីឲ្យច្បាស់ថា ទឹកនេះល្អ ឬអាក្រក់សម្រាប់សុខភាព។ ទឹកមានសារៈសំខាន់ណាស់ចំពោះសុខភាព ដូច្នេះអ្នកគួរតែស្វែងយល់ឲ្យបានច្បាស់ជាមួយនឹងទឹកដែលបើកចេញពីក្បាលរ៉ូប៊ីណេ។
១. ទទួលទាន់ទឹកចេញពីក្បាលរ៉ូប៊ីណេនាំឲ្យមានបញ្ហាដល់ស្បែក រួមទាំងការកន្ទួល និងរលាក
ទឹកដែលបើកចេញពីក្បាលរ៉ូប៊ីណេអាចមានសារធាតុគីមី ដែលមានគ្រោះថ្នាក់រួមទាំងសារធាតុ បារីយ៉ូម, អាសេនិច និងសំណ។ សារធាតុទាំងនោះអាចបង្កឲ្យមានជំងឺមហារីកប្រសិនបើប្រើប្រាស់រយៈពេលយូរ។ កម្រិតខ្ពស់នៃអាស៊ីដអាចបង្កគ្រោះថ្នាក់សម្រាប់ទារក ជាពិសេសប្រសិនបើទឹកត្រូវបានប្រើជាមួយនឹងរូបមន្តផ្សេងៗ។ ចំពោះទារកគួរតែប្រើប្រាស់ទឹកបរិសុទ្ធ ដើម្បីការពារកុំឲ្យឈឺដែលបណ្តោលមកពីទឹកមិនស្អាត។
២. ទឹករ៉ូប៊ីណេភាច្រើនបន្ថែមជាតិក្លរីន
ជាតិក្លរីនដែលមាននៅក្នុងទឹករ៉ូប៊ែណេអាចបង្កគ្រោះថ្នាក់យ៉ាងច្រើនសម្រាប់ទារកដូចជា៖ ធ្វើឲ្យពិការភាពពីកំណើត, អាចឲ្យទារកបាត់បង់ជីវិត, ទារកមិនកើតមកមានទម្ងងស្រាល, កើតមិនគ្រប់ខែ និងបញ្ហាដ៏ធ្ងន់ធ្ងរជាច្រើនទៀតដែលទាក់ទងទៅនឹងការមានផ្ទៃពោះ។ ស្ត្រីមានផ្ទៃពោះគួរប្រើឧបករណ៍សម្រាប់បន្សុទ្ធទឹក ឬជៀសវាងប្រើប្រាស់ទឹករ៉ូប៊ីណេជាការប្រសើរ៕
មតិយោបល់