បុគ្គលិកនៃសួនសត្វ Nashville នៅសហរដ្ឋអាមេរិកទើបតែបានប្រកាសការចាប់កំណើតនៃកូនសត្វ Anteater យក្សមួយក្បាល ដែលជាប្រភេទសត្វស៊ីកណ្តៀរម្យ៉ាង។
កូនសត្វមួយនេះបានកើតមកជាច្រើនសប្តាហ៍មកហើយ គឺនៅថ្ងៃទី 17 ក្នុងខែកក្កដា ហើយបច្ចុប្បន្ននេះវាមានសុខភាពល្អជាធម្មតាទេ។ បុគ្គលិកនៅសួនសត្វនេះនិយាយថា កូនសត្វមួយក្បាលនេះមិនត្រូវដាក់បង្ហាញឲ្យអ្នកទេសចរណ៍មើលនោះឡើយ។ខណៈពេលដែលវាមិនត្រូវបានបង្ហាញជាសាធារណៈ ពួកយើងសង្ឃឹមថានឹងធ្វើការផ្លាស់ប្តូរជាងនេះនៅពេលអនាគត់។ ក្នុងពេលនេះយើងនៅតែបន្តការសិក្សាបន្ថែមទៀតអំពីចំណេះដឹងបន្តិចបន្តួច ជាពិសេសចំពោះអ្វីដែលមានការគំរាមកំហែងដល់សត្វទាំងពីរនេះនៅក្នុងព្រៃ។
ប្រធានសួនសត្វលោក Rick Schwartz មានប្រសាសន៍ថានេះជាលើកដំបូងហើយដែលមានការចាប់កំណើតកូន Anteater នៅក្នុងសួនសត្វនេះ៕
ព័ត៌មានជាតិ
មតិយោបល់