ព័ត៌មានជាតិ

សារៈសំខាន់​នៃ​អយ​ស្ទ័រ​

​អយ​ស្ទ័រ​គឺជា​ប្រភេទ​សត្វមានជីវិ​តដែល​រស់នៅ​ក្នុង​ជម្រៅ​សមុទ្រ សាច់​អយ​ស្ទ័រ គឺជា​អាហារ​សំណព្វចិត្ត​របស់​សុភាព​បុរស ព្រោះតែ អ្នក​រាល់គ្នា​ដឹងថា ជា​អាហារ​ជួយ​បង្កើន​អរ​ម៉ូ​ន ។​នៅក្នុង​សាច់​អយ​ស្ទ័រ មាន​ផ្ទុក​សារធាតុ​ស័ង្កសី ជាច្រើន ដែល​ជា​ប្រភេទ​រ៉ែ សំខាន់​ខ្លាំងណាស់ ចាំបាច់​ដល់​ដំណើរការ​ផលិត​មេ​ជីវិត​ឈ្មោល បង្កើន​ប្រព័ន្ធ​ស៊ាំ ដូច្នេះ​វា​ជា​ប្រភេទ​អហារ​នៃ​ក្តីស្រលាញ់ ។​

​បើ​យោង​តាម​ផ្នែកឧ​សថ​ពិភពលោក បានឲ្យដឹងថា សាច់​អយ​ស្ទ័រ​ផ្អែម ត្រជាក់ មិន​មាន​ជាតិពុល ជួយ​ព្យាបាល​ការ​គេង​មិន​លក់ វិលមុខ ជួយ​ឲ្យ​ស្ត្រី​សម្បូរ​ទឹក​ដោះ ក្រោយ​សម្រាលកូន​រួច និង​ព្យាបាល​ជំងឺ​ងាប់​លឹង្គ​របស់​បុរស ៕

មតិយោបល់