អតីតខ្លាចាស់គ្រប់គ្រងក្លិបបិសាចក្រហម លោក Sir Alex Ferguson បានវិលត្រលប់មកកាន់ពហុកីឡដ្ឋាន Old Trafford ប៉ុន្តែមិនមែនគោលបំណងក្នុងការត្រួតពិនិត្យលើការងាររបស់គ្រូបង្វឹកថ្មី David Moyes ។
បន្ទាប់ពីវះកាត់ត្រគាក នេះជាលើកដំបូងហើយ ដែលលោក Sir Alex Ferguson បានត្រលប់មកកាន់ ពហុកីឡដ្ឋាន Old Trafford វិញ ដើម្បីចូលរួមកម្មវិធី MUTV ។
បុរសដ៏មានឥទ្ធិពល នៅពហុកីឡដ្ឋាន Old Trafford និងជាគ្រូបង្វឹកដែលមានឈ្មោះល្បីល្បាញបំផុត នៅលើពិភពលោក កំពុងសំឡឹងមើល ក្នុងការត្រលប់មកវិញ តាមដែលអាចធ្វើបាន ។ ម្យ៉ាងវិញទៀត ប៉ុន្មានថ្ងៃមកនេះដែរ ជីវប្រវត្តិរបស់ លោក Sir Alex Ferguson ត្រូវបានចេញផ្សាយ ហើយការវិលវិញនេះដែរ ក៏ជាកាផ្សព្វផ្សាយប្រវត្តិរបស់ខ្លួនផងដែរ ។ បុរសសញ្ជាតិស្កុតឡេន អាយុ ៧១ ឆ្នាំរូបនេះ ជាបឋម បានមកទស្សនាពហុកីឡដ្ឋាន និងបន្ទាប់ការធ្វើកុងត្រាសៀវភៅ ប្រវត្តិរបស់ខ្លួន រហូតដល់ ៥ ទីក្រុង ។ ដោយឡែកសៀវភៅផ្សព្វផ្សាយប្រវត្តិរបស់ខ្លួន នៅក្នុងអាជីពជាគ្រូបង្វឹក នឹងចេញផ្សាយ នៅថ្ងៃទី ២៤ ខែ ១០ ខាងមុខនេះ ៕
មតិយោបល់