ទីក្រុងដាម៉ាស ( 08/09/13 ) : លោកប្រធានាធិបតីស៊ីរី Bashar al-Assad បាននិយាយយ៉ាងខ្លីថាលោកនិងមានសម្ព័ន្ធមិត្តរបស់លោកនឹងឆ្លើយតបភ្លាមៗនៅក្នុងករណីបើមានការវាយលុកពីបរទេសចំពោះប្រទេសស៊ីរី។
លោក Assad បានថ្លែងបែបនេះនៅក្នុងកិច្ចសន្ទនាមួយនៅពេលថ្មីៗនេះជាមួយនឹងប្រព័ន្ធសារព័ត៌មាន CBS របស់អាមេរិកហើយលោកបាននិយាយបដិសេធដដែលថាការចោទប្រកាន់ថាទាហានរដ្ឋាភិបាលស៊ីរីបានប្រើប្រាស់អាវុធគីមីទៅលើប្រជាពលរដ្ឋខ្លួនជារឿងមិនពិត។
គួរបញ្ជាក់ថាទីក្រុងដាម៉ាសបានដឹងខ្លួនហើយច្បាស់ថារដ្ឋាភិបាលទីក្រុងវ៉ាស៊ិនតោនបានកំពុងប្រមូលផ្តុំដៃគូជំនួយជាច្រើនក្នុងផែនការវាយប្រហារមកលើស៊ីរីក្រោយការស្លាប់ប្រជាជនរាប់រយនាក់កាលពីខែសីហា៕
ព័ត៌មានជាតិ
មតិយោបល់